(ប៉ារីស)៖ Paris Saint-Germain បានឡើងទៅឈរចាំមុនវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី២ បារាំង French Cup នៅក្រោយពេលទម្លាក់គូប្រជែង Montpellier ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៦-៥ ពីក្នុងវគ្គ ៤ក្រុមចុងក្រោយនារំលងអាធា្រត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងម៉ោង ៩០នាទី ដោយពុំមានថែម ១៥នាទី ២ដងនោះទេ ដោយបានប្រើទាត់បាល់ ១១ម៉ែត្រក្នុង ១ក្រុម ៥គ្រាប់ដើម្បីកាត់សេចក្តីតែម្តង។

ដែលជាលទ្ធផល PSG ដែលមានកីឡាករសំខាន់ Kylian Mbappe និង Neymar ផងនោះទាត់ចូលបានដល់ទៅ ៦គ្រាប់ គ្រាដែល Montpellier ទាត់ចូល ៥គ្រាប់។ PSG ត្រូវរង់ចាំរវាងក្រុមឈ្នះ AS Monaco ឬ Rumilly Albanai មុនពេលវគ្គផ្តាច់ព្រ័ត្រដណ្តើមពាននឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៕