(ភ្នំពេញ)៖ ផលិតផលលីប៉ាយ ដែលជាម៉ាកផលិតផលដ៏ល្បីល្បាញ មានលក់នៅជាង៦០ប្រទេសលើពិភពលោក បន្ទាប់ពីបានចូលក្នុងទីផ្សារប្រទេសកម្ពុជាហើយ ផលិតផលលីប៉ាយ ក៏បានទទួលការនិយមគាំទ្រជាខ្លាំង ពីសំណាក់ប្រជាជនកម្ពុជាគ្រប់ខេត្តក្រុងទូទាំងប្រទេស។

បន្ទាប់ពីមានវត្តមានរយៈពេលជាង១ឆ្នាំ ក្នុងប្រទេសកម្ពុជាហើយ ផលិតផលលីប៉ាយក៏បានដាក់លក់នៅតាមផ្ទះម៉ូយតូចធំក្នុងប្រទេសកម្ពុជា ជាពិសេសនោះ ក៏មានលក់នៅតាមផ្សារទំនើបនានាផងដែរ ដូចជាផ្សារម៉ាក្រូ ផ្សារ ជីបម៉ុង ផ្សារFair Plus និងតាម Minimart តូចធំជាច្រើននៅទូទាំងប្រទេស។

ដូច្នេះដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់របស់អតិថិជនក្នុងសម័យកូវីដ-១៩ ដែលកំពុងរីករាលដាលជាខ្លាំង ហើយអតិថិជនពិបាកក្នុងចេញក្រៅក្នុងការទិញផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ក្រុមហ៊ុនលីប៉ាយ ក៏បានរៀបចំកិច្ចសហការ ជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនល្បីៗមួយចំនួនដើម្បីធ្វើយ៉ាងណាឲ្យផលិតផលដែលមានគុណភាពល្អ បានទៅដល់មុខផ្ទះអតិថិជនដោយផ្ទាល់តែម្តង។

ថ្មីៗនេះ ក្រុមហ៊ុនបានសហការផ្តាច់មុខជាក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បី គឺ Food Panda ក្នុងការផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយមានPromotion ពិសេស១០ % រាល់ពេលដែលអតិថិជន បញ្ជាទិញតាមរយៈ App របស់ Food Panda ចាប់តាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ឧសភា ២០២១ នេះ។ ដូច្នះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងសម័យកូវីដដែលកំពុងរីករាលដាល លែងមានការព្រួយប្រាម្ភទៀតទៀតហើយ ទាក់ទងនឹងការខ្វះខាតផលិតផលដែលប្រើប្រាស់ក្នុងគ្រួសារ បងប្អូនគ្រាន់តែកាន់ទូរស័ព្ទ ហើយកម្ម៉ង់តាម App របស់ Food Panda ភ្លាម មួយសន្ទុះក្រោយមក ផលិតផលលីប៉ាយនឹងទៅដល់ទីតាំងរបស់បងប្អូនរស់នៅជាក់ជាមិនខាន។ យ៉ាងណាម៉ិញ បងប្អូនក៏អាចDownload កម្មវិធី Food Panda នេះក្នុងទូរស័ព្ទរបស់ខ្លួន ដើម្បីដឹងថា ដើម្បីបានឃើញផលិតផលលីប៉ាយ មានលក់នៅលើApp នោះ ជាមួយការផ្តល់ជូនពិសេស ។

លើសពីនេះទៀត អតិថិជនក៏អាចមានជម្រើសជាច្រើនក្នុងការបញ្ជាទិញផលិតផលលីប៉ាយតាមមធ្យោបាយជាច្រើនទៀត ដូចជាលោកអ្នកអាចទិញតាមរយៈ Makro App ដែលមានការបញ្ចុះតម្លៃយ៉ាងពិសេសផងដែរ ឬក៏លោកអ្នកអាចចូលទៅកាន់ Facebook page Liby Cambodia ហើយបញ្ជាទិញតាមនោះក៏បាន ឬក៏លោកអ្នកអាចទាក់ទងទិញតាមរយៈលេខទូរស័ព្ទ ក្រុមហ៊ុនដោយផ្ទាល់តាមរយៈប្រព័ន្ធទូរស័ព្ទពីរខ្សែ គឺ 096 678 5551 , 078768776 ពេលនោះបុគ្គលិកក្រុមហ៊ុននឹងរៀបចំដឹកជញ្ជូនដល់ផ្ទះលោកអ្នក ត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីការបញ្ជាទិញហើយ។

សូមបញ្ជាក់ថា ផលិតផលលីប៉ាយ មានជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាសាប៊ូបោកគក់ ម្សៅ និងទឹក ដែលមានគុណភាពល្អ មិនក្តៅដៃ មិនកកលើសម្លៀកបំពាក់ អាចបោកទាំងដៃ និងម៉ាស៊ីន សាប៊ូលាងចានដែលមានគុណភាពល្អ អាចសម្អាតទាំងចានឆ្នាំង អាចលាងជម្រះជាតិថ្នាំលើបន្លែផ្លែឈើ និងដបទឹកដោះគោកូនក្មេង សាប៊ូកក់សក់ សាប៊ូដុះខ្លួន ដែលមានក្លិនក្រអូបប្រហើរ ទឹកលាងបង្គន់ ទឹកបាញ់កញ្ចក់ ទឹកកម្ចាត់មេរោគផ្ទះបាយ ជែលក្រអូបសម្រាប់ដាក់ក្នុងបន្ទប់ និងក្នុងរថយន្ត និងកាន់តែពិសេសនោះ គឺសាប៊ូលាងដៃកម្ចាត់មេរោគ ដែលជាតម្រូវការចាំបាច់សម្រាប់បងប្អូនក្នុងសម័យកូវីដនេះ៕