(ប៊ែកឡាំង)៖ Robert Lewandowski បានតាមទាន់កំណត់ត្រា Gerd Muller ដែលជាអតីតខ្សែប្រយុទ្ធរកបាន ៤០គ្រាប់ក្នុង ១រដូវកាលនាពេលកន្លងមកឲ្យក្លិបខ្លារខិន Bayern Munich។

១គ្រាប់គម្រប់ ៤០គ្រាប់ក្នុងរដូវកាលរបស់ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញខាងលើនេះ គឺបានកើតឡើងនៅនាទី២៦ ដោយបាល់ ១១ម៉ែត្រ នៅមុនពេលអតីតកីឡាករ Manchester City, Leroy Sane រកបាន ១គ្រាប់ដែរនៅនាទី៥៣ ក្នុងលទ្ធផលបញ្ចប់ទៅដោយស្មើគ្នា ២-២ ទល់នឹងម្ចាស់ផ្ទះ SC Freiburg នៅ Bundesliga។

ក្រោយពេលរកបានគ្រាប់ទី៤០ រួចមកទាំងសមាជិកក្រុម គ្រូបង្វឹក និងថ្នាក់ដឹកនាំក្លិប Bayern Munich ក៏បានឈរជាជួរ ដើម្បីអបអរគ្រាប់ទី៤០ ដល់ Lewandowski ផងដែរ ដ្បិតតាមទាន់បុរសវ័យ ៤៩ឆ្នាំ Gerd Muller ដែលធ្វើបានកំណត់ត្រានេះកាលពីឆ្នាំ១៩៧២ មក។

តែយ៉ាងណា Robert Lewandowski មានកំណត់ត្រារកបានគ្រាប់ជាមធ្យម ៥៨នាទី គ្រាដែល Gerd Muller មានកំណត់ត្រារកបានគ្រាប់បាល់នៅចន្លោះ ៧៧នាទីគិតជាមធ្យម ហើយ Lewandowski នឹងបំបែកកំណត់ត្រាស៊ុតច្រើនគ្រាប់នៅពេល Bayern Munich ប៉ះ Augsburg នៅក្នុងផ្ទះនារាត្រីថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ជាថ្ងៃបិទបញ្ចប់រដូវកាលនេះសម្រាប់លីគកំពូលអាល្លឺម៉ង់ Bundesliga៕