(កណ្តាល)៖ គម្រោងអភិវឌ្ឍរបស់បុរី KS Residence ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានចាប់ផ្ដើមអភិវឌ្ឍក្នុងអំឡុងដើមឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះម្ចាស់ផ្ទះ បានចូលស្នាក់នៅជាបណ្តើរៗហើយ ដោយគម្រោងសាងសង់ផ្ទះរួចរាល់ចំនួន៥៧ផ្ទះ សាងសង់បាន៥០% ចំនួន៥៤ផ្ទះ និងសាងសង់បាន២០% ចំនួន៤៩ផ្ទះ ព្រមទាំងកំពុងសាងសង់ឲ្យបានចំនួន ៣៣៨ផ្ទះទៀតឆាប់ៗនេះ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់គម្រោងអភិវឌ្ឍន៍បុរី KS Residence បានឱ្យដឹងថា លក្ខណៈពិសេសមួយចំនួន បានធ្វើឱ្យអតិថិជនទិញផ្ទះនៅក្នុងបុរី KS Residence កាន់តែមានទំនុកចិត្តកាន់តែខ្លាំង ដោយសារបុរី KS Residence បានចំណាយពេលចាក់បំពេញដីទៅលើគម្រោង ធ្វើរបងពទ្ធ័ជុំវិញបុរី និងធ្វើការសាងសង់ជាមុនសិន មុនពេលប្រកាសលក់ ព្រោះគម្រោងបុរីរបស់យើង មានកញ្ចប់ថវិកាគ្រប់គ្រាន់ ក្នុងការចាប់ផ្តើមសាងសង់ រហូតដល់គំរោងសង់ចប់ ១០០%។

ជាក់ស្តែងកន្លងទៅនេះ ក្នុងដំណាក់កាលវិបត្តិកូវីដរីករាលដាលជាច្រើន តំណាក់កាលដែលធ្វើឲ្យគំរោងអភិវឌ្ឍផ្សេងមួយចំនួន ត្រូវផ្អាកការសាងសង់ដោយបញ្ហាហិរញ្ញវត្ថុ តែគំរោងបុរី KS Residence មានលុយគ្រប់គ្រាន់បន្តការសាងសង់បានជាធម្មតា។

ក្នុងគម្រោងលំនៅឋាននេះទាំងមូល បានធ្វើរបងជុំវិញរួចរាល់ ហើយគ្រប់ផ្ទះនីមួយៗមានរបងរៀងៗខ្លួន សំរាប់ដាក់ឡាន ម៉ូតូក្នុងរបងផ្ទះ ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្តទៀតថា ចំណុចពិសេសសម្រាប់គម្រោងនេះ គឺបុរី KS Residence នឹងរត់ការផ្ទេរកម្មសិទ្ធិក្នុងប្លង់រឹង LMAP ព្រមទាំងបង់ពន្ធប្រថាប់ត្រា៤% ឲ្យអ្នកទិញដោយខាងបុរីជាអ្នកចេញថ្លៃចំណាយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។

ភាពស្របច្បាប់នៃការសាងសង់ គឺជាចំណុចសំខាន់ សម្រាប់អ្នកស្វែងរកទិញលំនៅឋាន ជាក់ស្ដែងបុរី KS Residence បានសុំច្បាប់សាងសង់ពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងសុំអាជ្ញាប័ណ្ណត្រឹមត្រូវតាមផ្លូវច្បាប់ និងបានបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា លក្ខណៈពិសេសមួយទៀតនោះ គឺសុវត្ថិភាពសម្រាប់អ្នករស់នៅក្នុងបុរី KS Residence ព្រោះច្រកទ្វារចេញ និងចូលមានការត្រួតពិនិត្យ ពីសន្តិសុខរបស់បុរី២៤ម៉ោង។ ដូច្នេះអ្នកចូលមកប្លែកៗ នឹងមានការសួរពីសន្តិសុខ ព្រោះបុរីនេះធ្វើឡើងដោយផ្ដោតលើសុវត្ថិភាព ផាសុខភាព និងភាពរឹងមាំជូនអតិថិជនរបស់ខ្លួន។

សម្រាប់សាកសួរព័ត៌មានពីបុរី KS Residence សូមទាក់ទងលេខ៖ 069 96 2000 និង 078 96 2000៕