(បរទេស)៖ ភាពជោគជ័យរបស់សិល្បករបរទេសមួយចំនួន គឺមិនគិតទៅលើវ័យឡើយ ខណៈមានតារាប្រុសល្បីៗក្នុងវិស័យភាពយន្តបរទេសជាច្រើន អាចរកចំណូលបានរាប់ពាន់លានដុល្លារអាមេរិក ត្បិតពួកគេស្ថិតក្នុងអាយុក្រោម៣០ឆ្នាំប៉ុណ្ណោះ។ ដូច្នេះដើម្បីជ្រាបថា តើតារាប្រុសល្បីៗឈ្មោះ ទាំង១០រូបនេះ ជានរណា ហើយហេតុអ្វីបានពួកគេអាចរកប្រាក់ចំណូលរាប់ពាន់លានដុល្លារ ក្នុងវ័យក្មេង ថ្ងៃនេះ Fresh News Plus សូមនាំអារម្មណ៍លោកអ្នកមកស្គាល់ដូចខាងក្រោម៖

១៖ តារាប្រុស Tom Holland បច្ចុប្បន្នមានវ័យ២៤ឆ្នាំ។ តារាប្រុសរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ២.៩២ ពាន់លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន២០រឿង។ លោកបានចាប់អាជីពសម្តែងជាលើកដំបូង តាមរយៈការដើរតួក្នុងរឿង «Billy Elliot the Musical»។ ទន្ទឹមគ្នានេះ លោកបានលេចមុខក្នុងរឿងល្បីៗជាច្រើនដូចជារឿង «Spider-Man», រឿង «Avengers: Infinity war» និងរឿង «Captain America: Civil War» ជាដើម។

២៖ តារាប្រុស John Beyego បច្ចុប្បន្នមានវ័យ២៨ឆ្នាំ។ តារាប្រុសរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ២.១៧ ពាន់លានដុល្លារអាមេរិក និងបានសម្តែងរឿងល្បីៗចំនួន១៤រឿង។ តារាប្រុសរូបនេះ បានចាប់ផ្តើមអាជីពសម្តែង អំឡុងពេលបន្តការសិក្សារក្នុងទីក្រុង London ក្នុងសាលាសម្តែងសិល្បៈ។ ក្រោយមកក៏បានឈ្នះសម្រាប់ការចូលរួមសម្តែងក្នុងរឿង «Star Wars: Episode VII-The Force Awakens»។

៣៖ តារាប្រុស Josh Hutcherson បច្ចុប្បន្នមានវ័យ២៨ឆ្នាំ។ តារាប្រុសរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នងស្រុកបានចំនួន ១.៩៦ ពាន់លានដុល្លារអាមេរិក និងបានសម្តែងរឿងល្បីៗចំនួន១៧រឿង។ តារាប្រុសរូបនេះ បានចូលរួមសម្តែងក្នុងរឿង «Hunger Games» ដើរតួជា Peeta Mellark ដែលជំរុញឲ្យលោក្លាយជាតារាដែលរកប្រាក់ចំណូលច្រើន។ លោកបានចាប់ផ្តើមអាជីពសម្តែងទាំងវ័យក្មេង ពោលគឺក្នុងដើមឆ្នាំ២០០០ តាមរយៈការសម្តែងរឿងល្បីៗជាច្រើន។

៤៖ តារាប្រុស Taylor Lautner បច្ចុប្បន្នមានវ័យ២៩ឆ្នាំ។ តារាប្រុសរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ១.៣៥ ពាន់លានដុល្លារអាមេរិក និងបានសម្តែងរឿងល្បីៗចំនួន៩រឿង។ លោកបានឈ្នះសម្រាប់ការចូលរួមសម្តែងជាតួអង្គតូចតាចសម្រាប់ទូរទស្សន៍មួយ គឺរឿង «The Bernie Mac Show» ក្រោយមកក៏បានផ្ទុះការគាំទ្រខ្លាំង តាមរយៈការសម្តែងរឿង «Sharkboy and lava Girl»។

៥៖ តារាប្រុស Nick Jonas បច្ចុប្បន្នមានវ័យ២៨ឆ្នាំ។ តារាប្រុសរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៧៩៨.៣ លានដុល្លារអាមេរិក និងបានសម្តែងរឿងល្បីៗចំនួន៧រឿង។ ជាមួយនឹងការសម្តែងភាពយន្តល្បីៗ ក៏លោកត្រូវបានគេដឹងថាមានការងារសិល្បៈទាំងការសម្តែងរឿង និងកម្មវិធីទូរទស្សន៍ផងដែរ ខណៈលោកត្រូវបានគេដឹងថា ជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀង «The Voice» ផងដែរ។

៦៖ តារាប្រុស Nick Robinson បច្ចុប្បន្នមានវ័យ២៥ឆ្នាំ។ តារារូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៧៦៣.៥លានដុល្លារអាមេរិក និងបានសម្តែងភាពយន្តល្បីៗចំនួន១១រឿង។ តារាប្រុសរូបនេះ បានចាប់ផ្តើមអាជីពសិល្បៈតាមរយៈការសម្តែងរឿង «A Chistmas Carol» នៅពេលដែលលោកមានវ័យ១១ឆ្នាំ។

៧៖ តារាប្រុស Ezra Miller បច្ចុប្បន្នមានវ័យ២៨ឆ្នាំ។ តារារូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៧៥៣.១ លានដុល្លារអាមេរិក និងបានសម្តែងភាពយន្តល្បីចំនួន១៣រឿង។ តារារូបនេះ ត្រូវបានគេដឹងថា ចាប់ផ្តើមអាជីពសិល្បៈដំបូងតាមរយៈការច្រៀង ក្រោយមកក៏បានវិវឌ្ឍន៍ទៅកាន់ផ្នែកសម្តែងភាពយន្តក្នុងឆ្នាំ២០០៨ តាមរយៈការសម្តែងរឿង «Afterschool»។

៨៖ តារាប្រុស Ty Simpkins បច្ចុប្បន្នមានវ័យ១៩ឆ្នាំ។ តារារូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន ៧២៧.៥ លានដុល្លារអាមេរិក និងថតភាពយន្តល្បីៗបានចំនួន៦រឿង។ តារាវ័យក្មេងរូបនេះ បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ជាច្រើន និងបានសម្តែងរឿងល្បីដូចជារឿង «War of the Worlds», រឿង «Insidious»,រឿង «Iron Man 3», និងរឿង «Jurassic World» ជាដើម។

៩៖ តារាប្រុស Huck Milner បច្ចុប្បន្នមានវ័យ១៣ឆ្នាំ។ តារាវ័យក្មេងរូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន៦០៨.៦ លានដុល្លារអាមេរិក និងមានចូលរួមសម្តែងភាពយន្តល្បីបាន១រឿង។ តារាដែលមានដើមកំណើតនៅ New Yourk រូបនេះ បានចាប់ផ្តើមអាជីពសម្តែងតាំងពីមានវ័យ៤ឆ្នាំមកម្ល៉េះ និងបានធ្វើឲ្យកេរ្តិ៍ឈ្មោះនៃអាជីពសម្តែងរបស់រូបគេល្បីល្បាញខ្លាំង តាមរយៈសម្តែងរឿង «Incredibles2»។

១០៖ តារាប្រុស Justice Smith បច្ចុប្បន្នមានវ័យ២៥ឆ្នាំ។ តារារូបនេះ រកចំណូលពីការចាក់បញ្ចាំងភាពយន្តក្នុងស្រុកបានចំនួន៥៩៩.៩ លានដុល្លារអាមេរិក និងបានថតភាពយន្តល្បីៗចំនួន៦រឿង។ តារារូបនេះចាប់ផ្តើមអាជីពសិល្បៈដំបូងពីការងារតូចតាច រហូតបានសម្តែងភាពយន្តជាច្រើនដូចជារឿង «Paper Twons» រឿង «Jurassic World: Fallen Kindom» និងរឿងដែលល្បីខ្លាំងក្នុង Netflix គឺ «The Get Down» ជាដើម៕