(ម៉ាឌ្រីដ)៖ ១គ្រាប់ដ៏មានន័យរបស់ខ្សែប្រយុទ្ធ Luis Suarez បានជួយឲ្យ Atletico Madrid បន្តគ្រប់គ្រងតំណែងកំពូលតារាង La Liga បើទោះបីជា Real Madrid យកឈ្នះម្ចាស់ផ្ទះ Bilbao ១-០ ក៏ដោយ។

Suarez រកបានគ្រាប់ជ័យជម្នះ ២-១ ទៅលើក្រុមភ្ញៀវ Osasuna នៅនាទី៨៨ ពីការបញ្ជូនរបស់មិត្តរួមក្រុម Carrasco បន្តធ្វើឲ្យព្រឹត្តិការណ៍លីគកំពូលអេស្ប៉ាញ La Liga បន្តទៀតដ្បិតការប្រកួតនៅសល់ ១ប្រកួតមុនបិទរដូវកាល។

ក្រុមរបស់លោក Diego Simeone បានខកខានលើកពាន La Liga ៧ឆ្នាំមកហើយ នៅពេលដែលពួកគេបាននាំកំពូលតារាងតែ ២ពិន្ទុប៉ុណ្ណោះ ពីពិន្ទុសរុប ៨៣ពិន្ទុ តាមពីក្រោយដោយ Real Madrid ដែលមាន ៨១ពិន្ទុ និង FC Barcelona របស់កីឡាករ Lionel Messi ខកខានប្រជែងពានហើយ ដោយឈរនៅលេខ៣ មានតែ ៧៦ពិន្ទុប៉ុណ្ណោះ។

Atletico Madrid នឹងធ្វើដំណើរទៅផ្ទះរបស់ Real Valladolid ចុងសប្តាហ៍នេះនៅថ្ងៃបិទបញ្ចប់រដូវកាល ដែលទាមទារឈ្នះដាច់ខាត ដើម្បីលើកពាន La Liga ឆ្នាំ២០២០-២០២១ គ្រាដែល Real Madrid ប៉ះ Villarreal នាម៉ោង ២៣៖០០នាទីដូចគ្នានារាត្រីថ្ងៃទី២៣ ខែឧសភា៕