(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ដែលជាគ្រឹះស្ថានធំមួយក្នុងចំណោមគ្រឹះស្ថានធនាគារធំៗចំនួន៥ នៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីសេវាធនាគារចល័តលើទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «ប្រាសាក់ម៉ូបាលប៊ែងឃីង  PRASAC Mobile Banking» ជូនដល់អតិថិជន និងសាធារណជន ដើម្បីទទួលបាននូវបទពិសោធន៍ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីនិងទំនើបក្នុងការធ្វើ ប្រតិបត្តិការហិរញ្ញវត្ថុបានងាយៗ ដោយខ្លួនឯង គ្រប់ទីកន្លែង និងពេលវេលា។

កម្មវិធីនេះត្រូវបានដាក់ឱ្យទាញយកនៅ App Store និង Google Play Store ដោយឥតគិតថ្លៃ។ កម្មវិធី PRASAC Mobile Banking ជំនាន់ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្ដល់លទ្ធភាពជូនអតិថិជន ចូលប្រើប្រាស់គណនីរបស់ខ្លួន និងធ្វើប្រតិបត្តិការធនាគារដ៏សម្បូរបែបប្រកបដោយភាពលឿនរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទេរប្រាក់ឆ្លងធនាគារ ទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ ស្កេន QR កូដទូទាត់ថ្លៃទំនិញនិងសេវា ពិនិត្យសមតុល្យគណនីគណនីបញ្ញើមានកាលកំណត់ ផ្ទេរប្រាក់ទៅវ៉ាឡេត និងមុខងារផ្សេងៗជាច្រើនទៀត។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានប្រសាសន៍ថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានធ្វើឱ្យផ្លាស់ប្ដូរទិដ្ឋភាពនៃការផ្ដល់សេវាធនាគារ និងស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-19 ប្រាសាក់ មានក្ដីសោមនស្សដែលបានដាក់ឱ្យដំណើការកម្មវិធីសេវាធនាគារលើទូរស័ព្ទដៃថ្មីនេះ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលសម្រាប់អតិថិជន ដើម្បីឱ្យពួកគាត់អាចគ្រប់គ្រងគណនីធនាគារបានគ្រប់ពេល ទោះបីពួកគាត់មានភាពមមាញឹកយ៉ាងណាក្ដី។

លោកបន្ដថា «ការដាក់ឱ្យដំណើរការកម្មវិធី PRASAC Mobile Banking ស្ដែងពីការបន្តការខិតខំនិងប្ដេជ្ញាចិត្ត ដើម្បីផ្ដល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុយ៉ាងងាយស្រួល។ យើងនៅតែប្ដេជ្ញាចិត្តខិតខំផ្ដល់ជូនផលិតផល និងសេវាដ៏ល្អប្រសើរជូនអតិថិជន និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា»

លោកបានបន្ថែមថា «ដើម្បីអាចរីករាយនឹងមុខងារថ្មីរបស់កម្មវិធី PRASAC Mobile Banking អតិថិជនដែលកំពុងប្រើប្រាស់ត្រូវធ្វើបច្ចុប្បន្នកម្មកម្មវិធី ចំណែកឯអតិថិជនថ្មីអាចទាញយកកម្មវិធីនេះ និងបើកគណនីសន្សំនៅប្រាសាក់ទើបអាចប្រើប្រាស់បាន។ អតិថិជននឹងបានបទពិសោធន៍នៃការប្រើប្រាស់កម្មវិធីធនាគារបែបឌីជីថលដ៏ងាយស្រួល និងសុវត្ថិភាពខ្ពស់ ដែលយើងខ្ញុំនឹងផ្ដល់ជូន»

លោក សូនី បន្ថែម «តាងនាមឱ្យថ្នាក់គ្រប់គ្រងនិងបុគ្គលិករបស់ប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានជ្រើសរើសប្រាសាក់ជាដៃគូធនាគារដ៏ទុកចិត្ត និងរីកចម្រើនជាមួយគ្នា»

មុខងារសំខាន់ៗនៃកម្មវិធី PRASAC Mobile Banking ជំនាន់ថ្មីនេះរួមមាន៖
* ការចូលប្រើប្រាស់ដោយប្រើខ្ចៅដៃ ឬ ផ្ទៃមុខ
* ផ្ទេរប្រាក់ឆ្លងធនាគារ
* ពិនិត្យសមតុល្យគណនីបញ្ញើមានកាលកំណត់
* ផ្ទេរប្រាក់ពីគណនីទៅគណនីនៅក្នុងរង្វង់ប្រាសាក់
* ផ្ទេរប្រាក់តាមលេខសម្ងាត់
* ទូទាត់វិក្កយបត្រភ្លើង ទឹក សំរាម និងថ្លៃសាលា
* បញ្ចូលកាតទូរស័ព្ទ
* ស្កេន QR កូដ ដើម្បីទូទាត់នៅតាមបណ្ដាហាងទំនិញនិងសេវា
* ទទួលបានសារជូនដំណឹងគ្រប់ពេលធ្វើប្រតិបត្តិការ
* ពិនិត្យសមតុល្យគណនីនិងប្រវត្តិប្រតិបត្តិការ
* រកទីតាំងសាខា ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់របស់ប្រាសាក់នៅជិតបំផុត
* ពិនិត្យមើលអត្រាប្ដូរប្រាក់
* និងមុខងារផ្សេងជាច្រើនទៀត

ព័ត៌មានបន្ថែមអំពីកម្មវិធី PRASAC Mobile Banking សូមចូលទៅកាន់ https://bit.ly/3ygtsao ឬហៅទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 096 999 911 ។

សូមទាញយកកម្មវិធី PRASAC Mobile Banking ពី link ដូចខាងក្រោម៖

• App Store: https://apple.co/3wbzgjD
• Google Play Store: https://play.google.co/4wbzgiZ