(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ថា ជាអគ្គនាយិកាក្រុងមហ៊ុន ដាណាទ្រី បានប្រកាសកម្មវិធីចាប់រង្វាន់សន្ធឹកសន្ធាប់ថ្មីមួយទៀត ដោយគ្រាន់តែប្រើផលិតផលអាហារបំប៉នសារាយសមុទ្រ NNP ប៉ុណ្ណោះ នឹងឱកាសឈ្នះរថយន្តទំនើបម៉ាក Ford Ranger XLT 2021 ម៉ូតូ Honda Dream ទូរសព្ទ iPhone 12 Pro Max ព្រមទាំងរង្វាន់ជាច្រើនផ្សេងទៀត។

បើតាមការបញ្ជាក់របស់លោកស្រី ទ្រី ដាណា បានឱ្យដឹងថា រង្វាន់នឹងចាប់ឆ្នោតប្រគល់ជូនអតិថិជនរាល់ខែ ចាប់ពីចុងខែមិថុនានេះទៅ ដោយរង្វាន់ធំមានម៉ូតូ ទូរសព្ទ iPhone ម៉ាស៊ីន Microwave ម៉ាស៊ីនបំពងអគ្គិសនី និងចង្ក្រានអគ្គិសនីជាច្រើនរង្វាន់។ ចំណែករង្វាន់ធំ រថយន្តម៉ាក Ford Ranger XLT 2021 នឹងត្រូវចាប់ជាមួយរង្វាន់ធំផ្សេងទៀត នៅចុងឆ្នាំ២០២១នេះ។

ចំពោះរង្វាន់សរុបរួមមាន រថយន្តម៉ាក Ford Ranger XLT 2021 ១រង្វាន់, ម៉ូតូ Honda Dream 2021 ១១រង្វាន់, ទូរសព្ទដៃម៉ាក iPhone 12 Pro Max ១៧រង្វាន់, ម៉ាស៊ីន Microwave ៥០រង្វាន់, ម៉ាស៊ីនបំពងអគ្គិសនី ៥០រង្វាន់, ចង្ក្រានអាំងសាច់អគ្គិសនី ៥០រង្វាន់ ហើយប្រគល់ជូនអតិថិជនជាអ្នកប្រើប្រាស់ទាំងអស់ ដោយមិនអនុញ្ញាតឱ្យម្ចាស់ដេប៉ូលក់ ឬតំណាងចែកចាយរួមក្នុងកម្មវិធីចាប់រង្វាន់ឡើយ។

សម្រាប់លក្ខខ័ណ្ឌដើម្បីចូលរួមក្នុងកម្មវិធីចាប់រង្វាន់ គឺអតិថិជនគ្រាន់តែទិញផលិតផលអាហារបំប៉នសារាយសមុទ្រ NNP នឹងមានសិទ្ធិចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងរាល់ខែ ហើយសន្លឹកឆ្នោតដែលមិនត្រូវរង្វាន់ នឹងត្រូវរក្សាទុករហូតដល់ការចាប់ឆ្នោតរង្វាន់ធំនាចុងឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា អាហារបំប៉នសារាយសមុទ្រ NNP ជាផលិតផលពិតរបស់សហរដ្ឋអាមេរិក នាំចូលដោយក្រុមហ៊ុន ដាណា ទ្រី មានការទទួលស្គាល់គុណភាពត្រឹមត្រូវទៅតាមស្តង់ដារ។ អត្ថប្រយោជន៍ ជួយបញ្ចុះសម្ពាធឈាម កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុលក្នុងឈាម មានជាតិកាកសសៃសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងមានប្រយោជន៍ច្រើនទៀតសម្រាប់សុខភាព៕