(កូរ៉េ)៖ ផលិតកម្មខ្នាតយក្សចំនួន៤ របស់កូរ៉េខាងត្បូង គឺ HYBE Corporation, SM, JYP និង YG បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១។ ក្នុងនោះ ប្រាក់ចំណូលដែលផលិតកម្មទាំងនោះ ទទួលបានគឺខ្ទង់លានដុល្លារឯណោះ ត្បិតរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ទី១៖ ផលិតកម្ម HYBE ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២១ នេះ គឺទទួលបានប្រាក់ចំណូលចំនួន ១៥.៨ ពាន់លានវ៉ុន (ប្រមាណ១៣.៩លានដុល្លារអាមេរិក)។

ទី២៖ ផលិតកម្ម JYP ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២១ នេះ គឺទទួលបានប្រាក់ចំណូលចំនួន ១២ ពាន់លានវ៉ុន (ប្រមាណ ១០.៦ លានដុល្លារអាមេរិក)។

ទី៣៖ ផលិតកម្ម SM ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២១ នេះ គឺទទួលបានប្រាក់ចំណូលចំនួន ៨.៦៧ ពាន់លានវ៉ូន (ប្រមាណ ៧.៦ លានដុល្លារអាមេរិក)។

ទី៤៖ ផលិកម្ម YG ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២១ នេះ គឺទទួលបានប្រាក់ចំណូលចំនួន ៨.៦៥ ពាន់លានវ៉ុន (ប្រមាណ៧.៦ លានដុល្លារអាមេរិក)។

គួរជម្រាបថា ប្រាក់ចំណូលរបស់ផលិតកម្មធំៗទាំង៤ខាងលើ ត្រូវបានគេដឹងថា ភាគច្រើនបានមកពីសកម្មភាពនានា លើបណ្តាញអនឡាញ និងលក់អាល់ប៊ុម ជាដើម ព្រោះក្នុងវិបត្តិកូវីដ-១៩ នេះ សកម្មភាពប្រគំតន្ត្រីដោយផ្ទាល់របស់សិល្បៈនៃផលិតកម្មខាងលើត្រូវបានលុបចោលជាបន្តបន្ទាប់ ដោយបានបង្វែរទៅធ្វើការប្រគំតន្ត្រីអនឡាញវិញម្តង៕