(ភ្នំពេញ)៖ ប័ណ្ណនិម្មិតជាប្រភេទប័ណ្ណវីសាដែលបង្កើតភ្លាមៗតាមម៉ាស៉ីនអេធីអឹម របស់ធនាគារអេស៉ីលីដា សម្រាប់ទិញទំនិញ-សេវាកម្មផ្សេងៗ តាមអ៉ីខុមមើស ឬអ៉ីនធើណែត (អនឡាញ)។
ប័ណ្ណនិម្មិតមានអត្ថប្រយោជន៍ រួមមាន៖
* អាចបញ្ជាទិញទំនិញ-សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗ, កក់សំបុត្រយន្តហោះ ឬសណ្ឋាគារតាមអនឡាញ។ល។
* ចំណេញពេលវេលា និងកាត់បន្ថយចំណាយ។
* កាត់បន្ថយហានិភ័យផ្សេងៗទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់។
* ងាយស្រួល និងសុវត្ថិភាព។
* អាចប្រើបានគ្រប់ទីកន្លែងទូទាំងពិភពលោក។
ប័ណ្ណនិម្មិតមានលក្ខណៈពិសេស រួមមាន៖
* ប័ណ្ណនិម្មិតវីសានេះអាចបង្កើតដោយខ្លួនឯងពីប័ណ្ណអេស៉ីលីដា គ្រប់ប្រភេទតាមម៉ាស៉ីនអេធីអឹមរបស់ធនាគារអេស៉ីលីដា គ្រប់ទីកន្លែងដោយឥតគិតថ្លៃ។ សូមមើលពីរបៀបបង្កើតប័ណ្ណនិម្មិត។
* ក្នុងវិក្កយបត្រនៃប័ណ្ណនិម្មិតនេះមានលេខ១៦ខ្ទង់, ខែឆ្នាំផុតកំណត់, លេខកូដ៣ខ្ទង់(CVV2), និងចំនួនទឹកប្រាក់ដែលលោកអ្នកបានបញ្ចូល ក្នុងអេធីអឹមពេលបង្កើតប័ណ្ណនិម្មិត។ សូមរក្សាវិក្កយបត្រនេះ ឱ្យមានសុវត្ថិភាពដើម្បីប្រើសម្រាប់ទិញទំនិញ-សេវាកម្មតាមអនឡាញ។
* ប័ណ្ណនិម្មិតនេះមានសុពលភាពប្រើប្រាស់រយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេងនោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ៕