(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលគ្រឿងសម្អាងម៉ាក «salmon» ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អ៊ូរ៉ា ប៊ីយូធី ស្ដេសិន ឯ.ក។ នេះបើតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងលិខិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលគ្រឿងសម្អាង ពាក់ម៉ាកខាងលើ ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុនអ៊ូរ៉ា ប៊ីយូធី ស្ដេសិន ឯ.ក ដែលទទួលបានពីក្រុមហ៊ុន Changzhou Nuosha Commerce and Trade Co., Ltd. ដូចមានចែងក្នុងលិខិត ប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលក្រសួងបានតម្កល់ទុករួចហើយ»។

ក្រុមហ៊ុន អ៊ូរ៉ា ប៊ីយូធី ដែលទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលគ្រឿងសម្អាងម៉ាក «salmon» ក្នុងប្រទេសកម្ពុជា ដែលជាផលិតផល នាំចូលពីប្រទេសជប៉ុននោះ បានបញ្ជាក់ថា ចំពោះអ្នកលក់រូបណា ដែលលក់ផលិតផលគ្រឿងសម្អាងម៉ាក «salmon» ខុសពីតម្លៃ ដែលក្រុមហ៊ុនបានដាក់ចេញ គឺក្រុមហ៊ុនមិនទទួលខុសត្រូវនោះទេ៕

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងពាណិជ្ជកម្ម៖