(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិក Amazon ត្រូវបានគេរាយការណ៍មកថា កំពុងតែចរចាទិញយកក្រុមហ៊ុនមួយ ដែលមានឈ្មោះ MGM ដែលជាស្ទូឌីយោផលិតរឿងដ៏ល្បីគឺ James Bond 007 បន្ទាប់ពី ក្រុមហ៊ុនមួយនេះប្រកាសស្វែងរក ទុន ដើម្បីទ្រទ្រង់ប្រតិបត្តិការ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរបានពិភាក្សាលើកិច្ចព្រមព្រៀងទិញលក់នេះ ប៉ុន្តែចំពោះតម្លៃនោះមិនត្រូវបានបញ្ជាក់ឱ្យដឹងឡើយ ដោយគ្រាន់តែ ដឹងថា Amazon នឹងពង្រីកអាជីវកម្មមួយនេះឱ្យល្អប្រសើរ និងរកប្រាក់ចំណូលឱ្យបានខ្ពស់។

កាលពីខែធ្នូកន្លងនេះ សារព័ត៌មាន Reuters ធ្លាប់បានចេញផ្សាយម្ដងមកហើយថា ក្រុមហ៊ុន MGM មានគម្រោង ប្រកាសលក់ ក្រុមហ៊ុន និងបានប្រកាសស្វែងរកប្រភពទុនវិនិយោគ ដោយក្នុងនោះមានធនាគារពីរមានចំណាប់អារម្មណ៍គឺ Morgan Stanley និង LionTree ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ AT&T មានគម្រោងរួមបញ្ជូលគ្នានូវស្ទូឌីយោពីរគឺ WarnerMedia និង Discovery ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការផលិត និងគុណភាពនៃវីដេអូ៕