(ភ្នំពេញ)៖ ធនាគារ «ស្ថាបនា» បានប្រកាសជាផ្លូវការអំពីស្ថាបនាព្រីមារណ៍ ដែលជាសេវាស្តង់ដាថ្មី សម្រាប់ការពិភាក្សាសេវាកម្មធនាគារជាលក្ខណៈឯកជន មានបម្រើប្រតិបត្តិការនៅអគារស្ថាបនា សាខាបឹងកេងកង និងផ្សារកណ្តាលនៃទីក្រុងសៀមរាប។

ការប្រកាសជាផ្លូវការអំពីសេវាកម្ម «ស្ថាបនាព្រីមារណ៍» បានធ្វើឡើងនាថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ «ស្ថាបនា» បានលើកឡើងថា «ស្របតាមតម្រូវការ និងការគាំទ្ររបស់អតិថិជនកាន់តែកើនឡើងជាលំដាប់នាបច្ចុប្បន្ននេះ ធនាគារ «ស្ថាបនា» បានកំពុងពង្រីកខ្លួនអភិវឌ្ឍន៍ឆ្ពោះទៅមុខ ដោយនាំមកនូវសេវាកម្ម ធនាគារស្ថាបនាព្រីមារណ៍ ដ៏ទាន់សម័យប្រកបដោយស្តង់ដា ហើយអតិថិជននឹងទទួលបានសេវាអាទិភាពយ៉ាងឆាប់រហ័សជាមួយនឹងសាលរង់ចាំ និងការប្រឹក្សាជាមួយបុគ្គលិករបស់យើង ដែលប្រកបដោយបទពិសោធន៍ខ្ពស់ក្នុងវិស័យធនាគារ»។

«ស្ថាបនាព្រីមារណ៍» នាំមកជូនអតិថិជននូវបទពិសោធន៍ធនាគារលំដាប់ប្រណិតមួយ ជាលក្ខណៈឯកជនប្រកបដោយវិជ្ជាជីវៈដែលអាចប្រឹក្សាយោបល់ និងដោះស្រាយនូវរាល់សេវាកម្មធនាគារដ៏ត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ «ស្ថាបនាព្រីមារណ៍» មានផ្តល់ជាសាលរង់ចាំ ព្រីមារណ៍ ធានានូវសុវត្ថិភាពប្រកបដោយទំនុកចិត្ត និងសេវាឆាប់រហ័សបំផុត ជាមួយនឹងប្រធានផ្នែកទំនាក់ទំនង ដែលជាជំនួយការផ្ទាល់របស់អតិថិជន។

សូមរីករាយជាមួយការផ្តល់ជូនពិសេស និងបទពិសោធន៍ធនាគារដ៏ថ្មីប្លែក។ ជាសមាជិករបស់ស្ថាបនាព្រីមារណ៍ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីដៃគូអាជីវកម្មមួយនេះ។ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ០៨៖០០ ព្រឹក ដល់ម៉ោង ០៤៖០០ល្ងាច។

សូមជម្រាបថា ធនាគារ «ស្ថាបនា» ជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្ម សរុបលើស២,១ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។

ធនាគារមានបណ្តាញសាខាច្រើនជាង១៧៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជា៖ ដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន៖ សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។

លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន៕