(ភ្នំពេញ)៖ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យអប់រំ ជាពិសេសជួយបណ្ដុះវប្បធម៌ នៃការអានរបស់សិស្សានុសិស្សកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នឹងបន្តគម្រោងសាងសង់អគារបណ្ណាល័យរបស់ខ្លួនជាបន្តទៀត។

ហេតុនេះ ប្រាសាក់សូមគោរពអញ្ជើញក្រុមហ៊ុន អង្គភាព ឬអ្នកម៉ៅការសាងសង់ ដែលមានចំណាប់អារម្មណ៍ ចូលរួមដេញថ្លៃការសាងសង់ អគារបណ្ណាល័យចំនួន១ខ្នង ទំហំ ៩ម៉ែត្រគុណនឹង១២ម៉ែត្រ នៅអនុវិទ្យាល័យព្រែកតាកូវ ដែលស្ថិតនៅក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

១៖ លក្ខខណ្ឌចូលរួមដេញថ្លៃរួមមាន៖
* សម្ភារៈឧបករណ៍សាងសង់ និងកម្លាំងពលកម្មគ្រប់គ្រាន់។
* ជាក្រុមហ៊ុន អ្នកម៉ៅការសំណង់ ឬជាងសំណង់សហគមន៍ មានអាសយដ្ឋានច្បាស់លាស់។
* មានបទពិសោធន៍ និងមានប្រវត្តិការងារសាងសង់ល្អ។
* ផ្តល់អាទិភាពចំពោះក្រុមហ៊ុនអ្នកម៉ៅការសំណង់ ឬជាងសំណង់សហគមន៍ ដែលមានអាសយដ្ឋានស្ថិតនៅក្នុងសហគមន៍។

២៖ ឯកសារចាំបាច់សម្រាប់ចូលរួមដេញថ្លៃ៖
* ច្បាប់ចម្លងប័ណ្ណប៉ាតង់ ឬលិខិតអនុញ្ញាតធ្វើអាជីវកម្ម (បើមាន)។
* ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
* គម្រោងថវិកាសាងសង់លម្អិត (ផ្នែកទី១.ថ្លៃសម្ភារៈសាងសង់ ផ្នែកទី២.ថ្លៃឈ្នួលពលកម្ម និងផ្នែកទី៣.ពន្ធកាត់ទុក (ដូចឯកសារគំរូគម្រោងថវិកាដេញថ្លៃសាងសង់ភ្ជាប់ជូន)។
* គម្រោងពេលវេលាសាងសង់

ក្រុមហ៊ុន អ្នកម៉ៅការសំណង់ ឬជាងសំណង់សហគមន៍ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលយកប្លង់ សាងសង់និងរចនាបថសំណង់ និងបញ្ជូនសំណុំឯកសារដេញថ្លៃរបស់ខ្លួន ដាក់ក្នុងស្រោមសំបុត្របិទជិត (ឯកសារដូចបាន បញ្ជាក់ខាងលើ) មកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅរៀងរាល់ម៉ោងធ្វើការ តាមអាសយដ្ឋានដូចខាងក្រោម៖
១៖ ការិយាល័យកណ្តាល៖ អគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។
២៖ ប្រាសាក់ សាខាព្រែកតាកូវ ភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឬ
៣៖ តាមរយៈអ៊ីម៉ែល៖ [email protected]

រាល់ឯកសារដេញថ្លៃមានលក្ខណៈ មិនគ្រប់គ្រាន់នឹងត្រូវបានបដិសេធ។
ក្រុមហ៊ុនអ្នកម៉ៅការសំណង់ ឬជាងសំណង់ សហគមន៍ដែលទទួលបានជោគជ័យ ក្នុងការដេញថ្លៃនឹងត្រូវជូនដំណឹង តាមរយៈទូរស័ព្ទ ឬតាមរយៈអ៊ីម៉ែល។

ឈប់ទទួលពាក្យសុំដេញថ្លៃត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៤៖០០នាទីរសៀល។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង តាមរយៈទូរស័ព្ទលេខ៖ ០៨១ ៨០០ ៩០៤ ឬ ០១២ ៩៦៩ ៣៨៨៕