(ភ្នំពេញ)៖ ការសិក្សាតាមប្រព័ន្ធអនឡាញ ជាមួយវិទ្យាស្ថាន CamEd Business School ផ្ដោតទៅលើការអប់រំ ជាពិសេសទៅលើ ស្ដង់ដារ គណនេយ្យ និងហិរញ្ញវត្ថុ ដែលមានដូចជា៖

* បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ BA+CAT
* កម្មវិធីគណនេយ្យករជំនាញ ACCA
* សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ ហៅកាត់ថា CAT
* សញ្ញាបត្រច្បាប់ពាណិជ្ជកម្មកម្ពុជា (Business Law)
* សញ្ញាបត្រជំនាញពន្ធដារកម្ពុជា (Tax) ។

នៅវិទ្យាស្ថាន CamEd Business School មានកម្មវិធីសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល ៤ឆ្នាំ ដែលនិស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ដោយកម្មវិធីសិក្សាបរិញ្ញាបត្រនេះ ផ្ដោតការបង្រៀន ជាចម្បងទៅលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។

លើសពីនេះទៅទៀត ទោះបីជាការបង្រៀនផ្ដោតទៅលើជំនាញបីសំខាន់ក៏ពិតមែន ប៉ុន្តែក្នុងកម្មវិធីសិក្សានោះ គឺគ្របដណ្ដប់ទៅ ដោយមុខវិជ្ជាសំខាន់ៗផ្សេងទៀត ដែលទាក់ទងទៅនឹងពាណិជ្ជកម្ម ដែលមានដូចជា ការសិក្សាពីទីផ្សារ ម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍ពន្ធដារកម្ពុជា និងបរិយាកាសអាជីវកម្មអន្តរជាតិ ជាដើម។ល។

ជំនាញគណនេយ្យពិតជាមានសារៈសំខាន់ ក្នុងការរៀបចំនូវកញ្ចប់ថវិកា ធ្វើផែនការកម្ចី រៀបចំទិញ វត្ថុធាតុដើម និងកំណត់ថ្លៃ ក៍ដូចជាការបង់ពន្ធជាដើម។

CamEd Buisness School ជាវិទ្យាស្ថានដែលមាន ជំនាញក្នុងការបង្រៀនគណនេយ្យ និងហិរញ្ញវត្ថុ ជាពិសេសជាវិទ្យាស្ថានតែមួយគត់ ដែលមានការ ទទួលស្គាល់នូវគុណភាពនៃការបណ្តុះបណ្តាលខ្ពស់ (Gold) នៅកម្ពុជា ។

វិទ្យាស្ថាននេះបណ្ដុះបណ្តាលអ្នកជំនាញមកពីបណ្តាក្រុមហ៊ុន ដែលឈានមុខគេនៅប្រទេសកម្ពុជា ជាច្រើនដូចជា PwC KPMG E&Y និងDeloitte។ ដោយសារមានសាស្ត្រាចារ្យ ដែលមានជំនាញឯកទេសខ្ពស់ខាងស្ដង់ដារ និងជាអ្នកជំនាញ ផ្នែករបាយការណ៍គណនេយ្យអន្តរជាតិIFRS។ ការបណ្តុះបណ្តាល ACCA គឺជាការវិនិយោគដ៏ល្អបំផុត ដែលអ្នក អាចធ្វើបាន។

វគ្គសិក្សាទៅលើកម្មវិធីគណនេយ្យេជំនាញ ACCA និងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT គឺសិក្សានៅរៀងរាល់ចុងសប្ដាហ៍៕

ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០១២ ៦១៨ ៩៨៨ ឬ តាមរយៈអ៊ីម៉ែល៖ [email protected] ឬ គេហទំព័រ www.cam-ed.com