(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងវិលត្រឡប់មកវិញដើម្បីប្រកួតបញ្ចប់សប្តាហ៍ទី៣ នៅថ្ងៃទី២២ -២៣ ខែឧសភាចុងសប្តាហ៍នេះ ដោយមាន ១០ក្រុមចូលរួម។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២២ ខែឧសភារួមមាន៖
១៖ វិសាខា Vs ព្រះខ័នរាជស្វាយរៀង
២៖ សូលទីឡូអង្គរ Vs គិរីវង់សុខសែនជ័យ
៣៖ ភ្នំពេញក្រោន Vs ខេត្តព្រៃវែង។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែឧសភាវិញរួមមាន៖
១៖ នគរបាលជាតិ Vs ណាហ្គាវេីលដ៏
២៖ អង្គរថាយហ្គឺរ Vs បឹងកេត។

ការវិលត្រឡប់មកវិញនៃពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៣ ដោយមានគូពិសេសត្រូវជួបគ្នាទៀតហេីយ ពោលគឺរវាងវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ១០ និងមាន ២ពិន្ទុត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ៩ពិន្ទុនាថ្ងៃសៅរ៍ ទី២២ ខែឧសភា នៃទឹកដីកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ១៥៖៣០នាទីរសៀល៕