(ភ្នំពេញ)៖ ក្រុមហ៊ុន Signify Singapore PTE Co., LTD ជាក្រុមហ៊ុនអន្តរជាតិ គ្រប់គ្រងម៉ាកផលិតផល PHILIPS ដែលមានអាយុកាល១៣០ឆ្នាំ បានប្រកាសសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនក្នុងស្រុកឈ្មោះ B.N.P- POWER GREEN (Cambodia) សម្រាប់ទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនអំពូលភ្លើងម៉ាក PHILIPS មានដើមកំណើតនៅប្រទេស Netherlands និងបានបង្កើតឡើងតាំងពីខែឧសភា ឆ្នាំ១៨៩១ ហើយខែឧសភា ឆ្នំា២០២១ នេះ គឺគំរប់ខួប ១៣០ឆ្នាំនៃភាពជោគជ័យ ទាំងទៅលើការរីកចំរើននៃផលិតផល និងទីផ្សារក៏ដូចជាការទទួលស្គាល់ទៅលើគុណភាព និងទំនុកចិត្តទូទាំងពិភពលោកផងដែរ។
ហើយផលិតផលអំពូល ភ្លើងម៉ាក PHILIPS គឺជាផលិតផលផ្ទាល់របស់ក្រុមហ៊ុនឈ្មោះ Signify ដែលមានការិយាល័យ និងរោងចក្រជាង៧០ ប្រទេស និងមានបុគ្គលិកជាង ៣៨០០០នាក់ ទាំងនៅអាស៊ី និងអឺរ៉ុប។
នៅពេលនេះ ក្រុមហ៊ុន Signify Singapore PTE Co., LTD និងក្រុមហ៊ុន B.N.P - Power Green (Cambodia) មានមោទភាព សូមប្រកាសជាសាធារណៈថា ក្រុមហ៊ុនទាំងពីរបានក្លាយជាដៃគូសហការផ្លូវការ ហើយក្រុមហ៊ុន B.N.P ជាតំណាងរបស់ Signify នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្គត់ផ្គងអំពូលភ្លើង LED, អំពូលកាំរស្មីអ៊ុលត្រាវីយូឡេ ប្រភេទស៊ី (Ultraviolet C) សម្រាប់កម្ចាត់វិរុសនិងបាក់តេរី និងអំពូលថាមពលពន្លឺផ្ទះអាទិត្យ (អំពូល Solar) ទៅតាមគម្រោងរបស់ឯកជន សហគ្រាស និងគម្រោងរបស់រដ្ឋាភិបាល ទាំងខ្នាតតូច-ធំ គ្រប់កំរិត។
ក្រុមហ៊ុនមានបុគ្គលិកផ្នែកប្រឹក្សាយោបល់ ទៅលើការឌីស្សាញអំពូលភ្លើង អោយត្រូវតាមស្តង់ដារ សុវត្ថិភាព និង សន្សំសំចៃថាមពលអគ្គសនី និងបុគ្គលិកផ្នែកលក់មានបទពិសោធន៍ ទាំងបច្ចេកទេសផលិតផល និងការតម្លើងផងដែរ។ ប្រសិនអតិថិជនកំពុងមានគម្រោងបុរី ខនដូរ អគារថ្មីៗ ឬ កែលម្អអគារដែលមានស្រាប់ ក្រុមហ៊ុនរីករាយនឹងផ្តល់ប្រឹក្សាយោបល់គ្រប់ពេលវេលា។
ព័ត៌មានបន្ថែមអំពី Philips Solar, UV-C and LED
-Solar https://www.lighting.philips.com.sg/prof/outdoor-luminaires/solar#pfpath=0-OCOUTD_GR
-UV-C https://www.lighting.philips.com.sg/products/uv-c
-LED lighting https://www.lighting.philips.com.sg/home
អាសយដ្ឋានផ្ទះលេខ A20 ផ្លូវលេខ 200R, គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
លេខទំនាក់ទំនង 077-505-777 / 081-505-777