(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ចែករំលែកវិធីសាស្ត្រ៤យ៉ាង ដើម្បីទទួលទានទឹកឱ្យបានច្រើន និងអាចរក្សាជាតិទឹកនៅក្នុងខ្លួនផងដែរ។ ជាទូទៅចំពោះមនុស្សពេញវ័យ ជាតិទឹកនៅក្នុងខ្លួនគឺមានចន្លោះពី៦០ ទៅ ៧០ភាគរយ។
ទឹកគឺមានសារៈសំខាន់ណាស់ ដើម្បីបំពេញមុខងារបានត្រឹមត្រូវដល់ កោសិកា ជាលិកា និងអវៈយវៈនៅក្នុងរាងកាយ ហើយវាក៏បានត្រូវការជាចាំបាច់ ដើម្បីប្រព័ន្ធរំលាយអាហារល្អ ការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកាន់សារពាង្គកាយ និងការជួយគ្រប់គ្រងសីតុណ្ហភាព រាងកាយផងដែរ។ ម៉្យាងវិញទៀត ការទទួលទានទឹកបានគ្រប់គ្រាន់ ក៏អាចជួយអ្នកក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។
តើខ្ញុំគួរទទួលទានទឹកប៉ុន្មាន?
កត្តាជាច្រើនអាចជួយអ្នក ក្នុងការកំណត់ឱ្យបានត្រឹមត្រូវ នូវបរិមាណទឹកដែលអ្នកគួរទទួលទាន ដែលកត្តាទាំងនោះរួមមាន៖ អាយុ ទំហំ ភេទ សកម្មភាពផ្នែករាងកាយផ្សេងៗ និងអាកាសធាតុផងដែរ។
ជាទូទៅយើងសូមផ្តល់យោបល់ឱ្យអ្នកទទួលទានទឹក ៨កែវក្នុងមួយថ្ងៃ។ ប្រហែលជា៧០ ទៅ៨០ភាគរយ គួរតែបានមកពីភេសជ្ជៈ ដែលយ៉ាងហោចណាស់ពាក់កណ្តាលនោះ គឺបានមកពីទឹកហើយផ្សេងៗទៀតបានមកពី តែ កាហ្វេ ទឹកដោះគោ និងភេសជ្ជៈផ្សេងៗ។ នៅសល់ប្រមាណ២០ ទៅ៣០ភាគរយទៀត គឺបានមកពីផ្លែឈើ និងបន្លែ។
យល់ដឹងពីរោគសញ្ញានៃការខ្វះជាតិទឹក នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក វានឹងបង្ហាញនូវរោគសញ្ញាផ្សេងៗ ដែលមានដូចជា ការស្រេកទឹក និងស្ងួតមាត់។ រោគសញ្ញាដទៃទៀតរួមមាន៖
*ទឹកនោមមានពណ៌ស្រអាប់
*ទល់លាមក
*ខ្យល់ដកដង្ហើមមិនល្អ
*សាច់ដុំស្ពឹកស្រពន់
*ឈឺក្បាល
ប៉ុន្តែនៅពេលដែលអ្នកមានអារម្មណ៍ថាស្រេកទឹក អ្នកគឺខ្វះជាតិទឹករួចទៅហើយ ដូច្នេះ ហើយវាពិតជាចាំបាច់ណាស់ដែលអ្នកគួរតែទទួលទានទឹកឱ្យបានច្រើននៅពេលថ្ងៃ។ លើសពីនេះទៅទៀតនោះ វាក៏មានសារសំខាន់ដែរ ដែលយើងអាចប្រាកដថាទារក និងកុមារតូចៗទទួលបានទឹកគ្រប់គ្រាន់។ ការសិក្សាមួយនៅក្នុងឆ្នាំ២០១៥ បានបង្ហាញឱ្យឃើញថា កុមារជាងពាក់កណ្តាលនៃប្រទេសគឺមានកង្វះជាតិទឹក។
អ្នកក៏ត្រូវរឹតតែត្រូវការទឹកបន្ថែមដែរ នៅពេលដែលអ្នកមានបញ្ហារាគរូស ឬក្អួតចង្អោរ ឬក៏មានបញ្ហាគ្រុនក្តៅ ឬបានបញ្ចេញនូវកម្លាំងកាយច្រើន។
វិធីសាស្រ្តដើម្បីអាចទទួលទានទឹក បានច្រើនយើងទាំងអស់គ្នាដឹងថា យើងគួរទទួលទានទឹក ប៉ុន្តែជារឿយៗ យើងមិនដែលបានទទួលទានទឹកគ្រប់គ្រាន់ទេ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តខ្លះៗ ដើម្បីងាយស្រួលក្នុងការទទួលទានទឹក៖
* ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយ នឹងទឹកមួយកែវធំជារៀងរាល់ថ្ងៃ មុនពេលអ្នកទទួលទានកាហ្វេ ឬតែ។ អ្នកនឹងបង្កើតបានជាទម្លាប់មួយរហូតដល់អនាគត។
*ពិនិត្យមើលស្ថានភាពរបស់អ្នកនៅកន្លែងធ្វើការ។ ប្រសិនបើអ្នកចំណាយពេលវេលាច្រើននៅតុធ្វើការ អ្នកអាចដាក់ទឹកមួយកែវធំ ជារៀងរាល់ព្រឹកនៅលើតុធ្វើការរបស់អ្នក។ វាអាចនឹងជួយរំលឹកអ្នកឱ្យបានបំពេញជាតិទឹក បានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកធ្វើការនៅខាងក្រៅ អ្នកអាចប្រាកដថា អ្នកអាចទទួលទានបានរាល់ពេល ដែលអ្នកត្រូវការ ឬក៏អាចយកវាតាមខ្លួនក៏បានដែរ។
*កំណត់ពេលវេលា ឬប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដៃរបស់អ្នក ដើម្បីជួយរំលឹកអ្នកឱ្យទទួលទានទឹកជាប្រចាំ។
*អ្នកក៏អាចបន្ថែម ស្លឹករុក្ខជាតិ ឬផ្លែឈើ ឬទឹកផ្លែឈើបន្តិចបន្តួចដើម្បីឱ្យរសជាតិកាន់តែប្រសើរ។ អ្នកអាចរៀបចំតែជាមួយក្រូចឆ្មា រួចដាក់ក្នុងទូរទឹកកក ដើម្បីទទួលទានសម្រាប់ពេលមានអាកាសធាតុក្តៅ។
វិធីសាស្រ្តណាក៏ដោយ ដែលអ្នកជ្រើសរើស ដើម្បីធានាឱ្យបានថា រាងកាយអ្នកមានជាតិទឹកគ្រប់គ្រាន់ គឺជាវិធីសាស្រ្តល្អទាំងអស់ ពីព្រោះបំពេញបន្ថែមនូវជាតិទឹក បានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ គឺពិតជាមានសារសំខាន់ណាស់។
Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយ ដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផល អាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់ នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។
តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕