(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Wolverhampton Wanderers លោក Nuno Espirito Santo នឹងលាឈប់ពីតំណែងមួយនេះ នៅពេលបិទរដូវកាលឆ្នាំ២០២០-២០២១ នេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
បុរសវ័យ ៤៧ឆ្នាំខាងលើនេះ បានទទួលបន្ទុកការងារនេះចាប់តាំងពីឆ្នាំ២០១៧ បានដឹកនាំ Wolves ត្រឡប់ចូលទៅលេងក្នុងលីគ Premier League របស់អង់គ្លេសវិញនៅក្នុងរដូវកាលដំបូងនៃការដឹកនាំរបស់លោក ហើយក្រោយមកទទួលបានក្តីរីករាយ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧។
គួរជម្រាបថា ក្លិប Wolves នឹងបញ្ចប់ការប្រកួតនៅរដូវកាលនេះនៅចំណាត់ថ្នាក់ពាក់កណ្តាលតារាង ដោយត្រូវប៉ះក្រុមខ្លាំង Manchester United នារារត្រីថ្ងៃអាទិត្យស្អែកនេះ៕