(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) និង ក្រុមហ៊ុន LG Electronics បានដាក់បង្ហាញម៉ាស៉ីនត្រជាក់ LG Dual Cool ស៊េរីថ្មីឆ្នាំ 2021 ដែលមានសមត្ថភាពដ៏អាស្ចារ្យអាចកម្ចាត់ បាក់តេរី វីរុស និងមេរោគ SARS- CoV-2 (កូវីដ១៩) រហូតទៅដល់ 99.99 % ដោយវាស់ពីទីតាំងបញ្ចេញពន្លឺ UV ទាំងបួនចំណុចដែលនៅក្រោមស្លាបកង្ហាម៉ាស៉ីនត្រជាក់។ ម៉ាស៉ីនត្រជាក់ LG ម៉ូដែលចុងក្រោយនេះបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាថ្មីហៅថា «UV Nano Technology» និង «Plasma Ionizer»។

បច្ចេកវិទ្យាថ្មី UV Nano Technology ត្រូវបានបំពាក់មកក្នុងម៉ាស៉ីនត្រជាក់ LG Dual Cool ស៊េរីថ្មីឆ្នាំ 2021 ដែលដំណើរការបញ្ចេញកាំរស្មី UV Rays ដោយប្រើប្រាស់អំពូល LEDS នៅពីក្រោមកង្ហាររបស់ម៉ាស៉ីនត្រជាក់ ដែលវាមានតួនាទីអាចកម្ចាត់ មេរោគ បាក់តេរី វីរុសផ្សេងៗដែលចូលក្នុងម៉ាស៉ីនត្រជាក់។ ចំណែក Plasma Ionizer នឹងធ្វើការបញ្ចេញអ៉ីយ៉ុងទៅបំលែង និងសំលាប់ ពពួកវីរុស និង បាក់តេរីដែលមិនអាចមើលឃើញនឹងភ្នែកទទេនៅក្នុងបរិយាកាស ឲ្យក្លាយទៅជាទឹក។

បច្ចេកវិទ្យាទាំងពីរនះ នឹងផ្ដល់ត្រលប់មកវិញជាមួយខ្យល់បរិសុទ្ធស្រស់ថ្លាគ្រប់ដង្ហើមចេញចូលរបស់លោកអ្នក។ UV Nano Technology និង Plasma Ionizer ត្រូវបានទទួលស្គាល់ពីគុណភាព ដោយ TUV Rheinland ប្រទេសកូរ៉េថាអាចកម្ចាត់ មេរោគ SARS- CoV-2 (កូវីដ 19) បានរហូតដល់ 99.99 % ដោយវាស់ពីទីតាំងបញ្ចេញពន្លឺ UV ទាំង 4 ចំណុច នៅខាងក្រោមកង្ហាម៉ាស៉ីនត្រជាក់។ បច្ចេកវិទ្យាកាំរស្មី UV Nano អាចការពារការឆ្លងរាលដាលនៃភ្នាក់ងារបង្ករោគពីម៉ាស៉ីនត្រជាក់ក្នុងផ្ទះរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។

ម៉ាស៉ីនត្រជាក់ LG Dual Cool ស៊េរីថ្មីឆ្នាំ 2021 នៅតែរក្សាសមត្ថភាពខ្ពស់ និង មុខងារពិសេសជាច្រើនដូចជា៖

* ប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុងម៉ាស៉ីនត្រជាក់ (PM 1.0)
ម៉ាស៉ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយ អេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើអោយដឹងថា នៅក្នុង បន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៉ីនត្រជាក់ចាប់បានថា មានខ្យល់មិនល្អ និង មានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់ នោះម៉ាស៉ីនត្រជាក់នឹងចាប់ផ្តើមដំណើរការត្រួតពិនិត្យ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះដែលមានទំហំតូចបំផុតបានរហូតដល់កំរិត PM 1.0 ដែលបង្កអោយកើតជាជំងឺអាឡែកហ្ស៉ីផ្សេងៗ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំងនោះហើយបញ្ចេញមកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ ដែលពោរពេញទៅដោយផាសុកភាព ។

* មុខងារ Auto Cleaning
ជាមុខងារលាងសំអាតម៉ាស៉ីនត្រជាក់នៅពេលវាមានមេរោគ ឬបាក់តេរីមិនល្អនៅជាប់តម្រងម៉ាស៉ីនត្រជាក់នោះវា និងធ្វើការលាងសម្អាតមានដោយស័្វយប្រវតិ្ត ដើម្បីជួយការពារគ្រឿងខាងក្នុងនៃម៉ាស៉ីនមិនឲ្យកើតមានបាក់តេរី និងផ្សិត។

* សន្សំសំចៃថាមពលអគ្គិសនីបាន 70%
ជាមួយនិងបច្ចេកវិទ្យា Dual Cool with Air Purifying System របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៉ីនត្រជាក់ធម្មតាដែលគ្មាន កុំប្រេស ស័រភ្លោះ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

* គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)
កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះ គឺទទួលបានការធានារហូតដល់ ១០ ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុនមក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៉ីនពុំឆាប់ពុកខូច។

* កាន់តែមានភាពងាយស្រួលជាងមុន (LG Smart ThinQ)
LG Dual Cool with UV Nano បានបំពាក់បន្ថែមនូវ Wifi Control សំរាប់ដាក់ដំណើរការជាមួយ Smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព ការស៉ីភ្លើងប្រចាំខែ អាចបន្ថយ និងតំឡើងសីតុណ្ហភាពរបស់ម៉ាស៉ីនត្រជាក់បញ្ជាបើក ឬបិទម៉ាស៉ីនត្រជាក់ តាមរយៈទូរសព្ទដៃដោយប្រើ Application LG Smart ThinQ ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.ggear.com.kh/