(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖
១៖ កុំមានះពេក កុំពូកែតែឯងពេក កុំធ្វើជាចេះគ្រប់រឿងពេក កុំអួតពេក ស្ងាត់ខ្លះ ស្ដាប់គេខ្លះ ក៏ល្អដែរ (ព្រះភិក្ខុ គូ សុភាព)។
២៖ ប្រើរបស់ឱ្យអស់តម្លៃ ប្រើមនុស្សទៅតាមសមត្ថភាព (Cao Cao)។
៣៖ ជីវិតរស់នៅ ពោរពេញដោយការប្រកួតប្រជែង (Sima Yi)។
៤៖ ប្រសិនបើគ្មានការគ្រប់គ្រង មនុស្សនឹងខ្លាចគ្នាទៅវិញទៅមកក្នុងសង្គមធម្មជាតិ (Thamas Bobbes)
៥៖ ទស្សនៈថ្មីៗតែងត្រូវគេសង្ស័យ និងបដិសេធ មិនមែនទស្សនៈទាំងនោះគ្មានហេតុផលនោះទេ ប៉ុន្តែមកពីហេតុផលនោះមិនមានការពេញនិយម (Jonh Locke)៕