(ប៉េកាំង)៖ យោងតាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ស្មាតហ្វូន 5G ប្រមាណជាង ១០០លានគ្រឿង នឹង ត្រូវបានលក់នៅក្នុងទីផ្សារប្រទេសចិន ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១ ដោយក្នុងនោះស្មាតហ្វូនរបស់ ក្រុមហ៊ុន ក្នុងស្រុកបាននាំមុខគេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Digi Times នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីខែ មករា រហូតមកដល់សប្ដាហ៍ទី៣នៃខែឧសភា មានស្មាតហ្វូន 5G ប្រមាណ ៩១.២៧លានគ្រឿងត្រូវបានលក់ នៅ ក្នុង ប្រទេសចិន។

និយតករចិន (CAICT) បានបង្ហាញថា ស្មាតហ្វូនម៉ូដែលថ្មីៗរបស់ក្រុមហ៊ុនក្នុងស្រុកដូចជា Huawei, Xiaomi, Oppo និង Vivo បានជំរុញឱ្យទីផ្សារស្មាតហ្វូនដែលប្រើប្រាស់បច្ចេកវិទ្យា 5G កើនឡើងខ្ពស់នៅចន្លោះខែមករា និងឧសភា ហើយបើតាមការប៉ាន់ប្រមាណ គិតត្រឹមចុងខែឧសភានេះ គឺមានស្មាតហ្វូន 5G សរុបប្រមាណជាង ១០០លានគ្រឿង ត្រូវបានលក់នៅលើទីផ្សារប្រទេសចិន។

របាយការណ៍ក៏បានបង្ហាញផងដែរថា នៅក្នុងខែ មេសាគឺមានស្មាតហ្វូនជិត ២៧លានគ្រឿងត្រូវបានលក់ នៅ ក្នុង ប្រទេសចិន ដោយបានធ្លាក់ចុះ ៣៤ភាគរយបើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែមានស្មាតហ្វូន 5G រហូតដល់ទៅ ២១.៤២ លានគ្រឿង ពោលគឺជិតស្នើនឹង ៨០ភាគរយនៃស្មាតហ្វូនសរុបដែលបានលក់។

នៅក្នុងខែមេសាកន្លងទៅនេះផងដែរ iPhone 12 និង 11 របស់ក្រុមហ៊ុន Apple រួមទាំង iPhone 12 mini ផងនោះ លក់បានត្រឹមតែ ២.៧លានគ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសចិន ប៉ុន្តែ iPhone ដែលអាចលក់កើនឡើងទ្វេដងនៅក្នុង ត្រីមាសទី២នៃឆ្នាំនេះ៕