(ភ្នំពេញ)៖ ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយ នៅកម្ពុជា បានប្រារព្វពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង លំនៅឋានថ្មី ឈ្មោះថា «បុរី ចន្ទគីរី»។ ពិធីនេះ ក៏ជាព្រឹត្តការណ៍ បើកសម្ពោធលក់ជាផ្លូវការ នៃបុរី ចន្ទគីរី និងការបើកទទួលការ ទស្សនាផ្ទះគំរូផងដែរ។

បុរី ចន្ទគីរី មានទីតាំងនៅជាប់ផ្លូវជាតិ លេខ២ និងមានចម្ងាយប្រមាណ៥នាទី ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន។ បុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដំបូងគេ របស់ក្រុមហ៊ុន Urbanland ដែលផ្តោតលើការរចនាផ្ទះ ដែលគិតគូរពីតម្រូវការរបស់អ្នករស់នៅជាចម្បង។

ក្រុមហ៊ុន Urbanland បានចំណាយពេលពីរឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវពីបែបបទរស់នៅថ្មី ដែលម្ចាស់ផ្ទះចង់បានសម្រាប់ផ្ទះ ក្នុងក្តីស្រមៃរបស់ពួកគេ ហើយបានយល់ ច្បាស់ ពីការវិវត្តន៍នេះ និងបានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ហាញជូននូវការរចនាបុរីបែបថ្មីមួយ ដែលផ្តោតលើសេចក្តីត្រូវការ របស់អ្នករស់នៅជាចម្បង ក៏ដូចជាបំពេញសេចក្តីប្រាថ្នា របស់ពួកគាត់ សម្រាប់អនាគតដែលកាន់តែប្រសើរ។

មតិដ៏មានតម្លៃទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរចនាផ្ទះនៃបុរី ចន្ទគីរី ការរចនានេះ ធ្វើឡើងដើម្បី បង្កើតផ្ទះដ៏កក់ក្ដៅពិតប្រាកដ ដែលបំពេញនូវរាល់តម្រូវការ រស់នៅរបស់ក្រុមគ្រួសារខ្មែរយើង។ អ្នករស់នៅភាគច្រើនយកចិត្តទុកដាក់ លើកត្តារស់នៅចម្បងរួមមាន កត្តាសុវត្ថិភាព និងសន្ដិសុខ ការរចនាដែលបំពេញតម្រូវការ ពិតប្រាកដ លំហូរចេញចូលនៃពន្លឺថ្ងៃ និងខ្យល់ធម្មជាតិនៅក្នុងផ្ទះ ព្រមទាំង ទំនាក់ទំនងនៅក្នុងសហគមន៍រស់នៅ និងការហ៊ុមព័ទ្ធដោយធម្មជាតិជាដើម។

តម្រូវការទាំងនេះ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដើម្បីផ្តួចផ្តើមរចនាឡើងនូវគ្រប់ប្រភេទផ្ទះនៅបុរី ចន្ទគីរី។

ជាក់ស្ដែង ផ្ទះទាំងនេះ មិនត្រឹមតែមានមុខងារច្បាស់លាស់នោះទេ ថែមទាំងមានសោភ័ណភាពស្អាតប្លែកទៀតផង។ ពោលគឺបុរី ចន្ទគីរីមានលក្ខណៈពិសេសជាច្រើន ដែលបែងចែកខ្លួនពីគម្រោងអភិវឌ្ឍនានាដែលមាននៅក្នុងទីផ្សារ ហើយជាគម្រោងដែលនឹងផ្ដល់បទពិសោធន៍បែបថ្មីមួយ ដែលប្រជាជនកម្ពុជា មិនធ្លាប់ជួបប្រទះពីមុនមក។

លោក កាំង ហុក នាយកក្រុមហ៊ុន Urbanland បានថ្លែងថា «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានសម្រេចគោលដៅ ដ៏មានសារៈសំខាន់ក្នុងស្ថានភាព ប្រឈមដូចពេលនេះ។ នេះជាក្តីស្រមៃរបស់ខ្ញុំជាយូរមកហើយ ដែលប្រាថ្នាផ្ដួចផ្ដើមការរចនា និងសាងសង់ផ្ទះដែលមានគុណភាពពិតប្រាកដ ដើម្បីឲ្យគ្រប់គ្នាទទួលបាន ស្តង់ដាររស់នៅកាន់តែប្រសើរ។ ខ្ញុំមានសេចក្តីសោមនស្ស និងពេញចិត្តជាខ្លាំង ពេលបានស្ដាប់អ្នករស់នៅភាគច្រើន លើកឡើងពីការរំពឹងទុក សម្រាប់ផ្ទះក្នុងក្តីស្រមៃ របស់ពួកគេ។ នៅទីបំផុត យើងអាចធ្វើឲ្យការរំពឹងទុក និងក្តីស្រមៃទាំងនោះ ក្លាយជាការពិតបានហើយ តាមរយៈការរចនាផ្ទះក្នុងក្តីស្រមៃនៅបុរីចន្ទគីរី»

លោកបន្តថា «ខ្ញុំពិតជារំភើបដែលទីបំផុត យើងអាចបង្ហាញជូនផ្ទះនៃបុរី ចន្ទគីរីរបស់យើងទៅ កាន់សាធារណជន បន្ទាប់ពីការខិតខំប្រឹងប្រែង អស់រយៈពេល២ឆ្នាំ កន្លងមក។ ចាប់ពីថ្ងៃនេះទៅ យើងខ្ញុំរង់ចាំស្វាគមន៍លោកអ្នកក្នុងការអញ្ជើញមកទស្សនាផ្ទះគំរូពិតរបស់យើង ដើម្បីស្វែងយល់បន្ថែមពីបទពិសោធន៍ថ្មីនៃផ្ទះនៃបុរី ចន្ទគីរី»

សូមជម្រាបថា ក្រុមហ៊ុន Urbanland បានអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ដែលបានឈ្នះពានរង្វាន់ជាច្រើនរួចមកហើយ ដូចជាគម្រោងអគារការិយាល័យ និងពាណិជ្ជកម្ម Raintree គម្រោងខុនដូ Embassy Central នៅរាជធានីភ្នំពេញ និងគម្រោងសណ្ឋាគារ Treeline Urban Resort នៅខេត្តសៀមរាបហើយ សុទ្ធសឹងបានបញ្ចប់ដោយជោគជ័យ គិតចាប់ពីពេលដែលក្រុមហ៊ុន បានបង្កើតឡើងនៅឆ្នាំ២០១៣មក។

ដូច្នេះហើយក្រុមហ៊ុន បានកំណត់ស្តង់ដារកាន់តែខ្ពស់សម្រាប់គម្រោងបុរី ចន្ទគីរី ដើម្បីបង្ហាញពីទស្សនៈវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្លាស់ប្តូររបៀបរស់ នៅរបស់ប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់លើតម្រូវការ របស់អ្នករស់នៅជាចម្បង។ បុរីចន្ទគីរី គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។

សម្រាប់ព័ត៌មានបន្ថែមពីបុរី ចន្ទគីរី សូមចូលទៅកាន់គេហទំព័រក្រុមហ៊ុន Urbanland [https://urbanlandasia.com/projects/chankiri-palm-creek] ឬទាក់ទងទៅកាន់លេខទូរសព្ទ ០៦១ ៨៨៨ ៥៨០ សម្រាប់ការណាត់ជួប ដើម្បីទស្សនាផ្ទះគំរូ៕