(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ក្រៅពីអប់រំបណ្តុះបណ្តាល ដល់និស្សិតប្រកបដោយគុណភាព រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងតំបន់ វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា បានចូលរួមចំណែកដល់សង្គមផ្សេងៗទៀត ជាក់ស្តែងវិទ្យាស្ថានបានផ្តល់ទីតាំង ដល់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាក់វ៉ាក់សាំងដូសទី២ ដល់កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២១ ដល់២៥ ខែឧសភា ឆ្នាំ២០២១។

សូមជម្រាបថា បច្ចុប្បន្ននេះវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា មានផ្តល់សេវាអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាពដូចជា៖

១៖ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា

* ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ៖ ហិរញ្ញវត្ថុ និងធនាគា, ហិរញ្ញវត្ថុ និងគ្រប់គ្រង។
* ថ្នាក់បរិញ្ញាបត្រជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, ពាណិជ្ជកម្មអន្ដរជាតិ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ។
* ថ្នាក់បរិញ្ញាបត្ររងជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងអាហរ័ណ-នីហរ័ណ,
ធានារ៉ាប់រង និង ចលនូបត្ថម្ភ។

២៖ វគ្គបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍន៍ និងហ្វឹកហ្វឺនសហគ្រិនភាព៖ វគ្គហ្វឹកហ្វឺនដែលបានកំណត់ ក្នុងប្រតិទិនហ្វឹកហ្វឺនប្រចាំឆ្នាំ, វគ្គទស្សនកិច្ចសិក្សា, វគ្គសិក្ខាសាលា / វគ្គចែករំលែកបទពិសោធន៍, វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ, វគ្គហ្វឹកហ្វឺនរៀបចំទៅតាមការស្នើសុំរបស់អតិថិជន, ហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈសម្រាប់សិស្ស និស្សិត និងសាធារណជន, វគ្គជំនាញវិជ្ជាជីវៈក្នុងអាជីពការងារសិក្សាវិជ្ជាជីវៈ ពីធនាគារអេស៊ីលីដា។

៣៖ វគ្គបណ្តុះបណ្តាលជំនាញភាសាបរទេស៖ General English Program, General Chinese Program, Special English Grammar, Effective Academic Writing Skills, Basic Writing for Research paper, English for Business Writing, English for Business Communication,
English for Accounting, Intensive English Program។

៤៖ កម្មវិធីបណ្តុះបណ្តាល សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី៖ វគ្គហ្វឹកហ្វឺនកម្មករនិយោជិតថ្មី, វគ្គហ្វឹកហ្វឺនការងារដំបូង, វគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញ វគ្គសិក្ខាសាលាបណ្តុះបណ្តាលគ្រូហ្វឹកហ្វឺន៕