(ភ្នំពេញ)៖ នៅពេលអ្នកធ្វើការទិញម៉ូតូ តើរឿងអ្វីខ្លះ ដែលអ្នកគិតមុនដំបូងគេ? អ្នកប្រហែលផ្តោតសំខាន់ លើចំណុច៣យ៉ាងនេះ៖ គុណភាព ការរចនា និងតម្លៃ។

គុណភាព នៃផលិតផល ត្រូវបានគេស្គាល់យ៉ាងច្បាស់ ពីរយៈពេលនៃការប្រើប្រាស់ ដែលអ្នកអាចមានជាមួយរបស់នោះ ពីព្រោះវាក៏ជាអ្វីដែលធ្វើ ឲ្យអ្នកសំរេចចិត្តទិញ នៅពេលឃើញភ្លាម បូករួមជាមួយនឹងការ រចនារបស់វាផងដែរ។

ចុងក្រោយ អ្នកត្រូវគិតពីតម្លៃរបស់វា តើអ្នកអាចមានលទ្ធភាពទិញម៉ូតូ ដែលអ្នកចូលចិត្តបានឬទេ? ជាលទ្ធផល អ្នកនឹងមានការភ្ញាក់ផ្អើល ចំពោះម៉ូតូ Royal Enfield ដែលមានឥទ្ធិពលយ៉ាងខ្លាំង លើលក្ខណៈសំខាន់ទាំង៣ចំណុចនេះ និងកាន់តែពិសេសទាក់ទង ទៅនឹងគុណភាពនៃការផលិតរបស់វាដោយផ្ទាល់។

ប្រសិនបើប្រៀបធៀប ជាមួយម៉ូតូផ្សេងៗ ដូចជា Scooter និង iCon ដែលផលិតឡើងពីជ័រប្លាស្ទិច ម៉ូតូ Royal Enfield គឺពិតជាឈានមុខគេ ចាប់តាំងពីការចាប់ផ្តើម ផលិតធ្វើពីដែកដំបូងមកម្លេះ។

ដែក ដែលមានគុណភាព ជាមួយនឹងការបាញ់ថ្មាំពណ៌ ដែលនឹងមិនច្រេះ ជាមួយការគិតដ៏ម៉ត់ចត់ អតិថិជននឹងមិនចាំបាច់ព្រួយបារម្ភច្រើនទេថា ម៉ូតូនឹងងាយខូច ឬងាយច្រែះ ព្រោះត្រូវចាំថាសម្រាប់ម៉ូតូ Royal Enfield អ្វីដែលបានធ្វើឡើង ដោយភាពជោគជ័យ វាមិនមែនធ្វើឡើងដោយភាពងាយស្រួលនោះឡើយ។

ជាឧទាហរណ៍ជាក់ស្តែង ដែលមានស្រាប់ផលិតផល ដែលផលិតដោយក្រុមហ៊ុន Royal Enfield យើងអាចក្រឡេកមើលទៅកាន់ប្រវត្តិសាស្រ្ត ក្នុងកំឡុងពេល សង្គ្រាមលោកលើកទី២ ក្រុមហ៊ុនបានផ្គត់ផ្គង់ម៉ូតូ ទៅកាន់កងទ័ពឆ័ត្រយោងរបស់ចក្រភពអង់គ្លេស ជាមួយម៉ូតូដែលសាងសង់ ដើម្បីទម្លាក់ចេញពីយន្តហោះ ដោយត្រូវបានគេហៅថា «Flying Flea»

បន្ថែមពីនេះ ក៏បានផ្គត់ផ្គង់ម៉ូតូរបស់ខ្លួន ដល់កងទ័ពអង់គ្លេស និង RAF ជាមួយម៉ូដែល Bullet (ផលិតឡើងក្នុងឆ្នាំ ១៩៣១) ផងដែរ។ នៅឆ្នាំ១៩៤៨ ម៉ូតូ Bullet បានក្លាយជាម៉ូតូជនជាតិអង់គ្លេសដំបូងគេ ដែលបំពាក់ជាមួយស៊ុម Swingarm ខាងក្រោយ ដោយផ្តល់នូវសមត្ថភាព ជិះនៅលើផ្លូវដ៏លំបាក (Off-Road) យ៉ាងល្អឥតខ្ចោះ។

ជាមួយការផលិតម៉ូតូជាង១លានគ្រឿង ក្នុងមួយឆ្នាំ Royal Enfield ដើរតួរយ៉ាងសំខាន់ ក្នុងទីផ្សារម៉ូតូ សម្រាប់ការរចនាយ៉ាងពិតប្រាកដ។ នេះមិនមែនជាការ ងាយស្រួលនោះទេ ដែល Royal Enfield ត្រូវព្យាយាមរក្សាជំហររបស់ខ្លួន ដោយមិនឲ្យមានភាពច្រំដែល និងស្វែងរកនូវការផ្លាស់ប្តូរថ្មីៗ សមស្រមនឹងសម័យកាល បច្ចុប្បន្ន។

ជាមួយការពិត ក្នុងការជំរុញឲ្យយុវជនចូលចិត្តម៉ូតូ គឺជាគន្លឹះមួយ សម្រាប់ឧស្សាហកម្មទាំងមូលផងដែរ វាត្រូវបានមើលឃើញថា ជាការផ្លាស់ប្តូរដ៏ល្អមួយ សម្រាប់អតិថិជនក្មេងៗ ជាមួយនឹងម៉ូឌែល Interceptor និង Continental GT ដោយសារម៉ូឌែលទាំង២នេះ ធ្វើឲ្យក្មេងៗវ័យជំទង់ចូលចិត្ត ព្រោះមានតំលៃសមរម្យ និងងាយស្រួលក្នុងការបន្ថែមស្ទីលថ្មី (Customized) បន្ថែមផងដែរ។

Royal Enfield គឺជាយីហោផលិតម៉ូតូជាលក្ខណៈសកល ដែលបានបង្កើតម៉ូតូឡើង តាំងពីឆ្នាំ១៩០១។ ជាមួយនឹងទំហំ នៃសេដ្ឋកិច្ច Royal Enfield បានផ្តល់នូវតម្លៃ ម៉ូតូរបស់ខ្លួន ក្នុងតម្លៃចាប់ផ្តើមពី ៤០០០ដុល្លារ ទៅ៦០០០ដុល្លារ ដែលជាតំលៃទាប ប្រសិនបើប្រៀបធៀប ជាមួយគូរប្រជែងរបស់ខ្លួន។

គួរឲ្យភ្ញាក់ផ្អើល ក្នុងការនិយាយអំពីតម្លៃសមរម្យនេះ អ្នកក៏នឹងទទួលបានការ ផ្តល់ជូនពិសេសពីក្រុមហ៊ុនដូចជា ការបញ្ចុះតម្លៃពិសេស, ការដូរជាច្រើន នឹងកាន់តែពិសេស គឺសេវាកម្មរោងជាង (Service Center) ដែលមានភាពរួសរាយរាក់ទាក់ និងជួយដោះស្រាយរាល់បញ្ហាម៉ូតូ របស់អតិថិជនជានិច្ច។

សូមចូលទៅកាន់វេបសាយនេះ សម្រាប់ព័ត៌មានបន្ថែម ស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា https://bit.ly/2Te6h0p