(កូរ៉េ)៖ តារាចម្រៀងស្រីរបស់កូរ៉េ គឺ CL ត្រូវបានរាយការណ៍មកថា នឹងធ្វើជាគណៈកម្មការកក្នុងកម្មវិធី «Superband» រដូវកាលទី២ របស់ទូរទស្សន៍ JTBC នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Koeaboo នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

«Superband» គឺជាកម្មវិធីមួយដែលត្រូវបានធ្វើឡើង ដើម្បីផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពផ្នែកតន្រ្តី ដោយត្រូវបានអញ្ជើញឲ្យឡើងសម្តែង ដើម្បីបង្កើតជាក្រុម។ ចំណែកគណៈកម្មការសំដៅ ដល់តំណែង ជា «Producer» ដែល មានតួនាទី វាយតម្លៃការសម្ដែង និង ផ្ដល់នូវ ការ កែតម្រូវ និង ចាត់ចំណាត់ថ្នាក់ ចំពោះ អ្នក ប្រកួត ទាំង នោះ។

គួរជម្រាបថា កម្មវិធី «Superband» រដូវកាលទី១ គឺត្រូវបានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ហើយកាលណោះ លោក Yoon Jong Shin, Yoon Sang, Kim Jongwan, Suhyun និង Jeo Hanh ដែលជាសមាជិកនៃក្រុមចម្រៀង Rock អាមេរិក ធ្វើជាគណៈកម្មការ។ ចំណែកឯតារាស្រី CL នឹងធ្វើជាគណៈកម្មការក្នុងរដូវកាលទី២នេះ។ ទោះជាបែបនេះក្តី គេមិនទាន់បញ្ជាក់នោះទេថា តើរដូវកាលទី២ នឹងចាប់ផ្តើមឡើងនៅខែណាឲ្យប្រាកដ៕