(ក្រុងតូរីន)៖ លោក Antonio Conte បានលាឈប់ពីតំណែងគ្រូបង្វឹក Inter Milan ជាផ្លូវការហើយ បន្ទាប់ពីជួយក្លិបឈ្នះជើងឯក Serie A រដូវកាលក្នុងការទន្ទឹងរង់ចាំអស់រយៈពេល ១១ឆ្នាំ។

បុរសសញ្ជាតិអ៉ីតាលីខាងលើនេះ បានឈ្នះលីគកំពូលនៅ ៣ប្រទេសផ្សេងគ្នានៅពេលដឹកនាំ Juventus, Chelsea និង Inter Milan គ្រាដែលនៅសល់កិច្ចសន្យា ១ឆ្នាំទៀតក្នុងការដឹកនាំ Inter Milan ក្នុងកិច្ចសន្យា ៣ឆ្នាំរបស់លោកនៅទឹកដី Milan មួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Inter Milan ក៏បានទទួលយកនូវការសម្រេចចិត្តនេះដែរ និងក៏សូមអរគុណដល់រូបលោកដែលបានព្យាយាមពុះពាររហូតដល់ឈ្នះពាន នៅពេលដែលថ្មីៗនេះ Antonio Conte ទំនាក់ទំនងក្នុងការដឹកនាំ Real Madrid ជំនួសលោក Zinedine Zidane ដែលនឹងលាឈប់នៅបំណាច់រដូវកាលនេះ។

អតីតគ្រូបង្វឹកក្លិប Juventus លោក Massimiliano Allegri ដែលពុំទាន់មានការងារធ្វើ និងលោក Simone Inzaghi របស់ក្លិប Lazio បច្ចុប្បន្នដែលបេក្ខភាពខ្ពស់ដែលត្រូវយកមកជំនួសកន្លែងលោក Conte ក្នុងក្លិប Inter Milan៕