(អាមេរិក)៖ កម្មវិធី Instagram ត្រៀមនឹងដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយទៀត ដោយអនុញ្ញាតឱ្យអ្នកប្រើអាច ធ្វើការ បិទបាំង ចំនួន Like នៅលើផុសនីមួយៗ បន្ទាប់ពីមុខងារត្រូវបានសាកល្បងប្រើប្រាស់ជាងមួយឆ្នាំ ចំណែក Facebook អាចនឹងត្រូវដាក់ឱ្យប្រើនៅក្នុងរយៈពេលឆាប់ៗដូចគ្នាផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកប្រើកម្មវិធី Instagram គឺត្រូវបានអនុញ្ញាតឱ្យធ្វើការលាក់បាំងនូវចំនួន Like គ្រប់ផុសរបស់គេបាន ដែល ការធ្វើ បែបនេះដើម្បីកុំឱ្យអ្នកប្រើប្រាស់មួយចំនួនអន់ចិត្តនៅពេលដែលផុសរបស់ខ្លួនមាន Like តិច និងមួយទៀតគឺដើម្បី លាក់ បាំង Like បើសិនជាពួកគេចង់ធ្វើវា។

មុខងារថ្មីនេះ ត្រូវបាន Instagram បញ្ជាក់ថា អាចនឹងដាក់ឱ្យប្រើនៅលើ Instagram និង Facebook នៅក្នុងរយៈ ពេលប៉ុន្មានសប្ដាហ៍ខាងមុននេះទៀត ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមអ្នកច្បាប់កំពូលៗមកពីរដ្ឋចំនួន ៤៤របស់អាមេរិក បានស្នើសុំ Facebook កុំឱ្យបង្កើតកម្មវិធី Instagram សម្រាប់ក្មេងៗក្រោមអាយុ ១៣ឆ្នាំ ដោយបារម្ភពីបញ្ហាសុខភាព និង ទទួលរងសម្ពាធ ផ្លូវអារម្មណ៍ផ្សេងៗ៕