(ភ្នំពេញ)៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយ ថាកាលពីពេលថ្មីៗនេះ សកម្មភាពរបស់សិល្បករ សិល្បការិនី ជាច្រើនរូបបានបង្ហាញពីសកម្មភាពរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកផ្លូវការ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការងឿងឆ្ងល់ជាខ្លាំង ជាមួយនឹងការដាំទឹករបស់ពួកគេ។

ក្នុងនោះផងដែរ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះ សូម្បីតែតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ក្នុងផលិតកម្ម រាម អ្នកនាង មាស សុខសោភា ក៏បានចូលរួមក្នុងការដាំទឹកនោះផងដែរ ធ្វើឲ្យអ្នកគាំទ្ររបស់នាង កាន់តែមានការភ្ញាក់ផ្អើលខ្លាំងថែមទៀត។

យ៉ាងណាមិញ សកម្មភាពទាំងអស់នោះ គេពុំទាន់ដឹងថា តារាល្បីៗទាំងនោះ ចង់បង្ហាញពីអ្វីមួយនោះឡើយ មានតែប្រិយមិត្ត ក៏ដូចជាទស្សនិកជន បន្តតាមដានជាមួយគ្នាទៀត ថានឹងមានអ្វីកើតឡើងខ្លះ នៅពេលខាងមុខ។

តោះ! ដើម្បីជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖