(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើ Youri Tielemans ដែលឈ្នះពាន FA Cup ជាមួយក្លិប Leicester City កំពុងត្រូវបានស្ថិតក្នុងគោលដៅរបស់ហង្សក្រហម Liverpool និង Manchester United នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ បន្ទាប់ពីរូបគេធ្វើបានយ៉ាងល្អនៃការបង្ហាញទម្រង់លេងយ៉ាងល្អរួមចំណែកជួយ Leicester City លើកពាន FA Cup នៃការស៊ុតបាន ១គ្រាប់។

ប្រភពពីគេហទំព័រ Leicester បានឲ្យដឹងថា Tielemans បានស្ថិតក្នុងគោលដៅរបស់ក្លិប Liverpool ដែលអាចនាំយកទៅត្រៀមជំនួសកន្លែងកីឡាករខ្សែបម្រលើ Georginio Wijnaldum ដែលនឹងចាកចេញពីក្លិបរដូវក្តៅនេះ ខណៈក្លិបរួមលីគ Manchester United ក៏ជាបេក្ខភាពមួយនៃការប្រជែងនាំយករូបគេផងដែរបន្ទាប់ពីធ្លាប់មានទំនាក់ទំនងជាមួយ Tielemans មុនពែលដែលរូបគេផ្ទេពីក្លិប Monaco មកកាន់ Leicester City មកម្ល៉េះ។

Tielemans ត្រូវបានផ្ទេរមកកាន់ Leicester កាលឆ្នាំ២០១៩ ក្នុងកិច្ចសន្យាខ្ចីជើងពីក្លិប Monaco រយៈពេល ៥ឆ្នាំដែលនៅសល់ ២ឆ្នាំទៀតទើបផុតកិច្ចសន្យានៃលក្ខណ្ឌប្រមាណ ៣២លានផោន ខណៈដែលក្លិបក៏កំពុងតែពិភាក្សាលើកិច្ចសន្យាថ្មីជាមួយអតីតកីឡាករក្លិប Anderlecht រូបនេះផងដែរ គ្រាដែលចាប់តាំងពីមកកាន់ទឹកដីលីគអង់គ្លេស Premier League រូបគេស៊ុតបាន ៩គ្រាប់ក្នុង ៨៧ប្រកួត៕