(ម៉ាឌ្រីដ)៖ លោក Zinedine Zidane បានលាលែងពីតំណែងគ្រូបង្វឹកក្លិប Real Madrid ជាផ្លូវការេីយ បន្ទាប់ពីដឹកនាំមិនទទួលបានលទ្ធផលល្អក្នុងរដូវកាលលីគអេស្ប៉ាញ La Liga 2020-2021 និងការមិនអាចឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយចាញ់ក្រោមថ្វីជើងក្លិបអង់គ្លេស Chelsea។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

លោក Zindane បានសម្រេចចិត្តចាកចេញពីការដឹកនាំក្រុម Real Madrid បន្ទាប់ពីឈរត្រឹមលេខរៀងទី២ នៃលីគ La Liga រដូវកាលនេះដែលមានក្រុម Atletico Madrid ជាម្ចាស់ជើងឯក និងមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ខណៈបេក្ខភាពមានលោក Massimiliano Allegri និងលោក Raul ជាបុគ្គលនាំមុខគេពេលបច្ចុប្បន្ន។

គួររំលឹកផងថា បុរសវ័យ ៤៨ឆ្នាំសញ្ជាតិបារាំង Zindane ធ្លាប់បានដឹកនាំក្រុម Real Madrid លើកពានលីគអេស្ប៉ាញ La Liga ២លើករួមជាមួយពាន Champions League ៣លើកជាប់គ្នា៕