(ភ្នំពេញ)៖ ក្ដីរំពឹងក្រុមអង់គ្លេសដល់ទៅពីរ នឹងឈ្នះពានរង្វាន់លីគអឺរ៉ុបទាំងពីរ គឺពាន UEFA EUROPA និងពាន UEFA Champion League (UCL) នៅរដូវកាលនេះ ឥឡូវបានខកចិត្ត ១ក្រុមទៅហើយ បន្ទាប់ពី Villarreal CF របស់អេស្ប៉ាញ បានយកឈ្នះក្រុម Manchester United ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ១១-១០ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ១-១ កាលពីយប់ម៉ិញក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA EUROPA។

ប៉ុន្ដែបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League នាថ្ងៃទី៣០ ខែឧសភាចុងសប្ដាហ៍នេះវិញ សុទ្ធតែជាក្រុមអង់គ្លេស ដោយក្លិប Manchester City ត្រូវជួបជាមួយក្រុមតោខៀវ Chelsea។ ចាំមើលតើលទ្ធផលនឹងទៅជាយ៉ាងណា តើក្រុមទើបលើកពានព្រីមៀលីគ Manchester City អាចដណ្ដើមពាន UCL ពីក្លិប Chelsea បានទេ? តែយ៉ាងណា Chelsea ក៏ជាក្រុមខ្លាំង និងធ្លាប់យកឈ្នះគូប្រជែងនេះនៅព្រីមៀលីគផងដែរ។

តោះ! ដើម្បីធ្វើឲ្យការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ធំនៅអឺរ៉ុបនេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង សូមចូលរួមលេងហ្គេមជាមួយ bodycare cambodia នៅវគ្គផ្តាច់ព្រ័តរបស់ UCL ទាំងអស់គ្នា ដើម្បីឈ្នះរង្វាន់ជាឈុតផលិតផលអេឌីដាសយូហ្វាស៊េរីថ្មី រួមទាំងកាបូបទឹកអប់ និងមួកអេឌីដាស ពី bodycare Cambodia។ រួសរាន់ឡើង ព្រោះសល់ពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីទស្សទាយ។

សូមចុចលីងខាងក្រោម ដេីម្បីចូលរួម៖

https://www.facebook.com/107380211157249/posts/239765611252041/?sfnsn=mo