(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard អបអរសាទរអ្នកភ្នំពេញ និងអ្នកតាកែវ ដែលបានឈ្នះលុយសុទ្ធមហាសាលដល់ទៅ ១៧ម៉ឺនដុល្លារ ពីកម្មវិធី «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ដែលជាការផ្តល់ជូនពិសេសដល់អតិថិជន Cellcard ផងដែរ។

banner

អថិតិជនមហាសំណាងទី១ មានឈ្មោះ ឈុន ថុន ជាអ្នកចូលនិវត្តន៍រស់នៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកបានឈ្នះរង្វាន់លុយសុទ្ធ ៩០,០០០ដុល្លារ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

អតិថិជនទី២ រស់នៅក្នុងខេត្តតតាកែវ ឈ្មោះ យិន សុផុន មានមុខរបរជាអាជីវករលក់អង្ករ ស្នាក់នៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស បានឈ្នះរង្វាន់លុយសុទ្ធ ៦០,០០០ដុល្លារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ចំណែកឯអតិថិជនទី៣ ឈ្មោះ ឈាង ជីលុច្ស មានមុខរបរជាអាជីវករ និងមានទីលំនៅភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឈ្នះរង្វាន់លុយសុទ្ធ ២០,០០០ដុល្លារ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០,០០០ដុល្លាររៀងរាល់ថ្ងៃ។

សូមជម្រាបផងដែលថា សម្រាប់កម្មវិធីឈ្នះរង្វាន់១ម៉ឺនដុល្លារពីCellcard គឺប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ម៉ឺនដុល្លារឯណោះ។

ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ផ្ញើសារ ១០K ទៅកាន់លេខ ៨៨៨៨ ឬតេទៅលេខ ៨៨៨៨ រួច៖ ចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ, ចុចលេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ។ ចំពោះការចាប់រង្វាន់នឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ល្ងាចជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕