(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកសម្រួលដល់ការសិក្សា និងស្រាវជ្រាវរបស់សាធារណជនទូទៅ ក្នុងសម័យឌីជីថលនេះ ក្រុមបញ្ញវន្តខ្មែរមួយក្រុមបានរួមគ្នាបង្កើតកម្មវិធីទូរស័ព្ទដៃ ( App) មួយឈ្មោះ bookeyond ដែលជាកម្មវិធីសង្ខេបសៀវភៅជាភាសាខ្មែរដំបូងគេនៅកម្ពុជា។

bookeyond អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្តាប់ក៏បាន អានក៏បាននូវសៀវភៅសង្ខេបល្អៗរាប់រយក្បាល ដែល Appនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជម្នះភាពដដែលៗទៅលើរបៀបរៀននៅក្នុងសម័យថ្មី។ អ្នកប្រើប្រាស់អាចស្រូបយកចំណេះដឹងដ៏មានអត្ថប្រយោជន៍សម្រាប់ការសិក្សា ការងារ និងអាជីវកម្មពីការប្រើប្រាស់ App bookeyond ។

បន្ថែមលើនេះ អ្នកប្រើប្រាស់អាចស្តាប់សៀវភៅសង្ខេបនៅក្នុង App bookeyond បានច្រើនកាលៈទេសៈមិនថានៅពេលហាត់ប្រាណ បោកខោអាវ ចម្អិនអាហារ ឬបើកបរនោះឡើយ។ អ្វីដែលកាន់តែពិសេសបំផុតនោះបន្ថែមលើមុខងារភ្ជាប់គម្រោង App bookeyond បានដាក់ជូនមុខងារថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់ នោះគឺ «មុខងារទិញសៀវភៅ»

តាមរយៈការប្រើប្រាស់មុខងារថ្មីនេះ លោកអ្នកអាចជ្រើសរើសសៀវភៅសម្រាប់ទិញ និងអាចទិញចំនួនសៀវភៅទៅតាមការចង់បានរបស់ខ្លួន។ នៅពេលលោកអ្នកតំឡើង App bookeyond ពីក្នុង Play store ឬ App store ភ្លាម លោកអ្នកនឹងទទួលបានទឹកប្រាក់ចំនួន ១០ដុល្លារភ្លាមៗសម្រាប់ទិញសៀវភៅនៅក្នុងអេបចំនួន៥ក្បាល។ bookeyond ក៏នៅមានកម្មវិធី promotion ពិសេសៗផ្សេងទៀតផងដែរសម្រាប់អ្នកប្រើប្រាស់។

សម្រាប់លោកអ្នកដែលមិនទាន់មានអេប bookeyond ទេ លោកអ្នកអាចតំឡើង Appនេះតាមរយៈតំណភ្ជាប់នេះ៖ http://onelink.to/4a8jw5 ។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងទៅកាន់ផេកហ្វេសប៊ុករបស់ bookeyond៕