(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនសែលកាត (Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ចាប់រង្វាន់ធំ ដែលមានដូចជា រថយន្ត MG ZS សេរ៊ីឆ្នាំ២០២១ ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X-ride ចំនួន ៣ គ្រឿង ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ ជូនដល់អតិថិជន នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន។

អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha X-ride ចំនួន ៣ គ្រឿង មានដូចខាងក្រោម៖

* អតិថិជនទី១ ឈ្នោះថា ជឹង សេងជី ជាមន្ត្រីរាជការ ដែលមានអាស័យដ្ឋាននៅ ភូមិ៣ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
* អតិថិជនទី២ ឈ្នោះថា ស៊ន សុវ៉ាន់ធឿន ជាបុគ្គលិកក្រុមហ៊ុនម្នាក់ ដែលមានអាស័យដ្ឋាននៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
* អតិថិជនទី៣ មានឈ្មោះថា ផាត ផានិត ជាអាជីវករលក់ដូរ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជាមួយនឹងកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ អតិថិជនសែលកាតទាំងអស់គ្រាន់តែភ្ជាប់គម្រោងណាមួយដូចជា BIG BIG LOVE, Cellcard 4U, ដូរលុយអស្ចារ្យ, BIG LOVE ឬ ស៊ីមនាគរីករាយ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជានាទី & សារ សម្រាប់តេនិងផ្ញើសារក្នុងប្រព័ន្ធ និងទិន្នន័យសម្រាប់ប្រើអ៊ីនធើណិតឥតគិតថ្លៃរៀងរាល់ថ្ងៃ ម៉ូតូ Yamaha X Ride មួយគ្រឿងរៀងរាល់ថ្ងៃ និងរង្វាន់ធំរថយន្ត MG ZS សេរ៊ីឆ្នាំ២០២១ មួយគ្រឿង ដែលបានធ្វើការចាប់រង្វាន់និងរកឃើញអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ធំគឺរថយន្ត MG ZS សេរ៊ីឆ្នាំ២០២១នេះ។

ខាងក្រុមហ៊ុន សែលកាត នឹងទាក់ទងទៅកាន់អ្នកឈ្នះដើម្បីមកទទួលយករង្វាន់ ដែលនឹងមានការកម្មវិធីប្រគល់រង្វាន់នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ហើយដោយមានការគាំទ្រពីអតិថិជនជាច្រើន កម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ នឹងបន្តរដូវកាលទី២ ចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី ២៦ សីហា ២០២១។

ដូច្នេះប្រសិនបើអតិថិជនសែលកាតទាំងអស់មិនទាន់បានឈ្នះរង្វាន់ លោកអ្នកនៅតែអាចមានឪកាសឈ្នះរង្វាន់ជាច្រើនដែលដូចនឹងរដូវកាលទីមួយដែរ ហើយរង្វាន់ទាំងនោះគឺមានដូចជា៖

* រង្វាន់ធំរថយន្ត MG ZS សេរ៊ីឆ្នាំ២០២១ មួយគ្រឿង
* ម៉ូតូ Yamaha X Ride មួយគ្រឿងរៀងរាល់ថ្ងៃ
* នាទី & សារ សម្រាប់តេនិងផ្ញើសារក្នុងប្រព័ន្ធ និងទិន្នន័យសម្រាប់ប្រើអ៊ីនធើណិតឥតគិតថ្លៃរៀងរាល់ថ្ងៃ។

សូមជម្រាប់ថា កម្មវិធីចាប់រង្វាន់នេះ គឺបានធ្វើការផ្សាយផ្ទាល់នៅលើ Facebook Page របស់ Cellcard និង CTN TV ផងដែរ ៕