(ភ្នំពេញ)៖ ជាមួយការវិវត្តឥតឈប់ឈរ ធនាគារ កាណាឌីយ៉ា បានសម្ពោធបើកដំណើរការទីតាំង សាខាក្រុងសួងថ្មី ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដែលមានចំងាយប្រហែល ១គីឡូម៉ែត្រ ពីទីតាំងអគារចាស់ (ខាងលិចផ្សារសួង) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

banner

ធនាគារ កាណាឌីយ៉ា សាខាក្រុងសួង បានបើកប្រតិបត្តិការដំបូង តាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១០ ជាសាខាទី៣០ របស់ធនាគារ កាណាឌីយ៉ា។

លោកស្រី សុង ខេងឡាយ ជាអគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានបញ្ជាក់ថា «ធនាគារ កាណាឌីយ៉ា បាននឹងកំពុងផ្តល់សេវាកម្ម ធនាគារពាណិជ្ជ ពេញលេញប្រកបដោយ ការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ ហើយទទួលបានការទទួលស្គាល់ និងជឿទុកចិត្តខ្ពស់ ពីសំណាក់សាធារណជនទូទៅ»

លោកស្រីបន្ដថា «នៅចំពោះមុខ ធនាគារមានផែនការយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍបណ្តាញចែកចាយ ឲ្យបានទូលំទូលាយ ដែលនៅជិតអតិថិជនគោលដៅ ហើយផ្តល់ភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារបាននឹងកំពុងធ្វើការវិនិយោគ លើបច្ចេកវិទ្យាបន្ថែមទៀត ដូចជាការបង្កើនចំនួនម៉ាស៊ីនអេធីអឹម ដែលមានមុខងារដាក់ និងដកប្រាក់នៅក្នុងម៉ាស៊ីនតែមួយ និងសេវាធនាគារតាមទូរស័ព្ទដៃជាដើម»

លើសពីនេះទៀត លោកស្រី សុង ខេងឡាយ បានបន្ថែមថា «ធនាគារមានផែនការអាទិភាព ក្នុងការអភិវឌ្ឍបណ្តាញសាខា ឲ្យកាន់តែល្អ ដើម្បីធានាបាននូវផាសុកភាព និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន ដូចនៅពេលនេះ ធនាគារបានសម្រេចផ្លាស់ប្តូរ និងរៀបចំការិយាល័យថ្មី សម្រាប់សាខាក្រុងសួងដែលមានស្តង់ដារខ្ពស់»

ធនាគារ កាណាឌីយ៉ា ជាធនាគារនាំមុខ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់ជូនអតិថិជន នូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖

* ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល, ប្រាក់បាត និងប្រាក់យ៉ន់ចិន)
* សេវាហិរញ្ញវត្ថុបុគ្គល (ឥណទានផ្ទះ, ឥណទានយានយន្ត, ឥណទានផ្ទាល់ខ្លួន)
* ឥណទានពាណិជ្ជកម្មខ្នាតធំ ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/ លិខិតធានា សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន
* សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដក ដាក់ប្រាក់ដំណើរការ២៤ម៉ោង/១សប្តាហ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀត និងមានប្រតិបត្តិការនៅគ្រប់ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។

ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាក្រុងសួងថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ប្រភេទ និង ដើម្បីសួរនាំព័ត៌មានបន្ថែម ផ្សេងៗសូមទំនាក់ទំនង មកកាន់លេខ៖ ០៤២ ៦៨០ ១១១១/ ០៤២ ៦៨០ ១១១២/ ០៨៨ ៨៩៩៩ ៤៤៥/ ០៨៨ ៨៩៩៩ ៤៤៣៕