(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ បានប្រកាសជាផ្លូវការថា នឹងពង្រីកភាពជាដៃគូអាហារូបត្ថម្ភ ជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

ពិធីប្រកាសជាផ្លូវការរវាងក្រុមហ៊ុន Herbalife Nutrition និងសហព័ន្ធកីឡាទោចក្រយានកម្ពុជា មានការចូលរួមពី លោកនូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា និងអ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា និងថ្នាក់ដឹកនាំជាច្រើននាក់ទៀតផងដែរ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានលើកឡើងថា «តាងនាមឱ្យសហព័ន្ធកីឡាទោចក្រយានកម្ពុជា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Herbalife Nutrition ចំពោះការគាំទ្រដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាទោចក្រយានសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងជាប្រវត្តិសាស្រ្ត នៅព្រះរាជាណាចក្រកម្ពុជា»។

លោកក៏បានបន្ថែមទៀតដែរថា «ក្រុមហ៊ុន Herbalife Nutrition ត្រូវបានគេទទួលស្គាល់លំដាប់ថ្នាក់ពិភពលោកផ្នែកការជំនួសឱ្យអាហារ និងការបន្ថែមនូវអាហារូបត្ថម្ភ។ ចំពោះជំនួយ និងការគាំទ្រពីក្រុមហ៊ុនបានដោះស្រាយបញ្ហា និងការព្រួយបារម្ភដ៏ធំរបស់សហព័ន្ធទាក់ទងនឹងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាទោចក្រយាន លើផ្នែកអាហារូបត្ថម្ភដែលដើរតួនាទីដ៏សំខាន់ដល់ការបង្កើនសិទ្ធិផលរបស់ក្រុមជម្រើសជាតិ ដើម្បីអាចគុណវឌ្ឍខ្ពស់នៅក្នុងប្រភេទកីឡានេះ។

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន Herbalife Nutrition ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមជម្រើសជាតិកីឡាទោចក្រយានរបស់យើងនឹងអាចទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២១ នៅខែវិច្ឆិកាខាងមុខនេះ»។

ក្រុមហ៊ុន Herbalife Nutrition នឹងផ្តល់ដល់កីឡាករសហព័ន្ធទោចក្រយានកម្ពុជា នូវផលិតផលអាហាររូបត្ថម្ភកីឡារបស់ខ្លួនដែលរួមមាន ផលិតផល Herbalife H24 Formula 1 Sport, Herbalife 24 Rebuild Strength និង Herbalife 24 CR7- Drive។ កម្មវីធីឧបត្ថម្ភអាហាររូបត្ថម្ភ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយក្រុមហ៊ុន Herbalife Nutrition នេះ នឹងរួមមានការផ្តល់ផលិតផលអាហាររូបត្ថម្ភរបស់ខ្លួន និងការបណ្តុះបណ្តាលផ្នែកអាហាររូបត្ថម្ភកីឡាដល់កីឡាករក្នុងសហព័ន្ធ ដើម្បីជួយពួកគេបង្កើនសមត្ថភាព ក្នុងការប្រកួតកីឡាទោចក្រយានជាតិ និងអន្តរជាតិ។

អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា ក៏បានលើកឡើងផងដែរថា «ក្រុមហ៊ុន Herbalife Nutrition កម្ពុជាមានមោទនភាពណាស់ ក្នុងការបន្ថែមការឧបត្ថម្ភទៅដល់កីឡាមួយប្រភេទទៀត នៅក្នុងប្រទេសកម្ពុជា គឺកីឡាទោចក្រយាន ហើយក៏គាំទ្រទៅដល់ដំណើរការហ្វឹកហាត់របស់កីឡាករផងដែរ។ រយៈពេលជាច្រើនឆ្នាំកន្លងទៅ យើងបានផ្តល់ជាជំនួយផ្នែកអាហារូបត្ថម្ភដល់ក្រុមកីឡាហែលទឹកដើម្បី ឱ្យការហ្វឹកហាត់របស់ពួកគេបានកាន់តែប្រសើរឡើង។

សម្រាប់ថ្ងៃនេះ យើងខ្ញុំសូមប្រកាសពីការឧបត្តម្ភដល់ក្រុមកីឡាជាតិទី២ ដែលជាកីឡាទោចក្រយាន ជាមួយនឹងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងក្នុងការឧបត្តម្ភផលិតផលអាហារូបត្តម្ភដែលពឹងផ្អែកលើអំណះអំណាងផ្នែកវិទ្យាសាស្រ្ត និងការបណ្តុះបណ្តាលដោយអ្នកជំនាញរបស់យើងផងដែរ។ ហើយសម្រាប់ឆ្នាំក្រោយៗនេះ យើងមានបំណងពង្រីកការគាំទ្ររបស់យើង ដើម្បីពង្រឹងការហ្វឹកហាត់របស់អត្តពលិកជាតិយើង និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា»។

ផលិតផល Herbalife Nutrition ត្រូវបានជឿទុកចិត្តដោយអត្តពលិក និងក្រុមកីឡាកំពូលៗនៅទូទាំងពិភពលោក។ ផលិតផលទាំងនេះត្រូវបានអភិវឌ្ឍ ដោយអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ និងសុខភាពលំដាប់ពិភពលោក ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ អាហាររូបត្ថម្ភចុងក្រោយបំផុត ដែលផ្តល់អាហារូបត្ថម្ភមានតុល្យភាព សម្រាប់រាងកាយទាំងមូល។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាព
ខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀប
រស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។
សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕