(ក្រុងឡុងដ៍)៖ Brendford ជាក្រុមកូនពៅដែលបានឈ្នះកៅអីឡើងមកលេងនៅ Premier League នារដូវកាលក្រោយនេះ នៅពេលបំបាក់គូប្រជែង Swansea City ២-០ នៅរាត្រីថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ នាកីឡដ្ឋាន Wembley។

banner

បាល់ ១១ម៉ែត្ររបស់កីឡាករ Toney និង Marcondes បានជួយឲ្យ Brendford ឡើងទៅលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ក្រោយពេលអវត្តមាន ៧៤ឆ្នាំដែលលេងតែនៅលីគទី២ Championship ប៉ុណ្ណោះ គ្រាដែលគូប្រជែងហ្វូងក្ងាន Swansea City នៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៦៥ ដោយសារ Fulton ត្រូវបានពិន័យកាតក្រហម។

Brendford បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Championship រដូវកាល ២០២០-២០២១ ដែលត្រូវលេងវគ្គជម្រុះបន្តទៀតទល់នឹង Swansea, Barnsley និង AFC Bournemouth ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់បន្តបន្ទាប់លេខ៤ ៥ និងលេខ៦ ដ្បិត Norwich City និង Watford ឈរនៅលេខ១ និងលេខ២ ទទួលបានកៅអី Premier League ដោយស្វ័យប្រវត្តិ។

ទាំង Brendford, Watford និង Norwich City នឹងត្រូវជំនួសកន្លែង Fulham, West Bromwich Albion និង Sheffield United ដែលត្រូវបានកាត់ចេញពី Premier League ក្នុងរដូវកាលនេះ៕