(ក្រុងតូរីន)៖ អតីតអ្នកចាត់ការទូទៅក្លិបបាល់ទាត់ Roma និង Inter Milan លោក Luciano Spalletti ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិបពពកស Napoli ដើម្បីជំនួសកន្លែងលោក Gattuso ដែលបានលាឈប់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

«សូមស្វាគមន៍លោក Luciano។ យើងទាំងអស់គ្នានឹងធ្វើការងារដ៏អស្ចារ្យមួយ» នេះបើតាមសំដីលោក Aurelio De Laurentiis ប្រធានក្លិបលេងនៅលីគ Serie A ដែលបានបង្ហោះលើ Twitter របស់លោក។

លោកនឹងបន្តតំណែងពីលោក Gennaro Gattuso ដែលបានលាឈប់ បន្ទាប់ពីបរាជ័យក្នុងការនាំ Napoli ទៅកាន់ពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយ។

Napoli បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ចាញ់ត្រឹម ១ពិន្ទុពីក្រោយសេះបង្កង់ Juventus ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីលទ្ធផលប្រកួត ក្នុងដី ១-១ ក្នុងនាមជាម្ចាស់ផ្ទះទល់នឹង Hellas Verona កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក Spalletti វ័យ ៦២ឆ្នាំ បានវិលត្រឡប់មកបំពេញការងារវិញជាលើកដំបូង ចាប់តាំងពីចាកចេញពីក្លិប Inter ក្នុងឆ្នាំ២០១៩។

ដោយឡែក លោក Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Fiorentina នៅថ្ងៃអង្គារ មិនដល់ ៤៨ម៉ោងនោះទេ បន្ទាប់ពីមានការប្រកាសថា លោកចាកចេញពីក្លិប Napoli៕