(កូរ៉េ)៖ តាមរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកូរ៉េនៅចុងខែឧសភានេះ បានប្រកាសបង្ហាញពីរបាយការណ៍ប្រចាំខែរបស់ខ្លួន ស្តីពីតារាប្រុស-ស្រីរបស់កូរ៉េ ជាច្រើនដែលមានប្រជាប្រិយភាពបំផុត ប្រចាំខែឧសភានេះ។ ក្នុងចំណោមនោះ Fresh News Plus សូមលើកយកតារាទាំង១០ ដែលលេចធ្លោរជាងគេមកជម្រាបជូនប្រិយមិត្តអ្នកអាន។

ខាងក្រោមនេះជាតារាដែលមានភាពលេចធ្លោរខ្លាំងរបស់កូរ៉េខាតត្បូងក្នុងខែឧសភានេះ៖

ទី១៖ តារាចម្រៀង Jimin សមាជិក BTS
ទី២៖ តារាចម្រៀង Kang Daniel
ទី៣៖ តារាចម្រៀង Cha Eun Woo សមាជិក ASTRO
ទី៤៖ តារាចម្រៀង V សមាជិក BTS
ទី៥៖ តារាចម្រៀង Jungkook សមាជិក BTS
ទី៦៖ តារាចម្រៀង Jin សមាជិក BTS
ទី៧៖ តារាចម្រៀង Yujeong សមាជិក Brave Girls
ទី៨៖ តារាចម្រៀង Suga សមាជិក BTS
ទី៩៖ តារាចម្រៀង Yuna សមាជិក Brave Grils
ទី១០៖ តារាចម្រៀង Eunji សមាជិក Brave Grils

ក្នុងចំណោមនោះ គេសង្កេតឃើញថា លោក Jimin សមាជិក BTS បានជាប់លេខរៀងទី១ ក្លាយជាតារាប្រុសមានភាពល្បីល្បាញជាងគេ តាមពីក្រោយដោយតារាចម្រៀង Kang Daniel។ ទោះជាបែបនេះក្តី ក្នុងចំណោមតារាទាំង១០ខាងលើ គេសង្កេតឃើញថា ភាគច្រើនសុទ្ធតែសមាជិកនៃក្រុមចម្រៀងបុរស BTS ខណៈប្រជាប្រិយភាពនេះ គឺដោយសារតែស្នាដៃចម្រៀងល្បីៗរបស់ពួកគេ ដែលបានបំបែកកំណត់ត្រាជាបន្តបន្ទាប់។

គួរជម្រាបថា ចំណាត់ថ្នាក់នេះ ត្រូវបានកំណត់តាមរយៈការវិភាគ ទៅលើការចាប់អារម្មណ៍របស់មហាជន, ការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងរួមប្រជាប្រិយភាពរបស់សិល្បករតាមរយៈសកម្មភាពនានា ដោយគិតចាប់ពីថ្ងៃទី២៩ខែមេសា ដល់ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២១៕