(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖
១៖ កុំទម្លាប់បង្អាប់គេ ហើយលើកខ្លួនឯង គេស្អប់ផង បាបផង មានពៀរវេរាផង កើតជាតិណាៗ សម្បូរសត្រូវ (ព្រះភិក្ខុ គូ សុភាព)។
២៖ អ្វីដែលល្អបំផុត គឺពិបាកបំផុត កុំសង្ឃឹមងាយពេក (សុភាសិតអាមេរិក)។
៣៖ ញើសមិនស្រក់ដល់ដី កុំសង្ឃឹមថាមានបាន (សុភាសិតចិន)។
៤៖ អ្វីគ្រប់យ៉ាង វានឹងដើរមករកមនុស្សដែលពូកែស៊ូទ្រាំពុះពារ (សុភាសិតអង់គ្លេស)។
៥៖ គួរយកការញញឹម មកជំនួសការក្រេវក្រោធ (សុភាសិតជប៉ុន)៕