(ភ្នំពេញ)៖ Royal Enfield បានដាក់សម្ពោធម៉ូឌែល Royal Enfield Meteor 350 ស៊េរីថ្មី ទាំងប្រណីតឈានមុខគេ បែប cruiser សុទ្ធសាធល្អឯកបំផុត ក្នុងការបើកបរ លើផ្លូវល្បឿនលឿន និងវិសេសវិសាល សម្រាប់ជិះក្នុងក្រុង ម៉ាស៊ីន និងតួ ថ្មីទាំងអស់ ដែលកាន់តែបង្កើននូវទំនុកចិត្ត និងនាំមកនូវការសម្រិតសម្រាំង ក្នុងកម្រិតថ្មី មួយទៀត។

ភ្ជាប់មកជាមួយឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបាន បង្កើតឡើងភ្ជាប់ជាមួយវេទិកា Google Maps។ មាន៧ពណ៌ ក្នុងចំណោមការការផលិត៣ប្រភេទ បែបប្លែកៗពីគ្នា (3 editions) - Fireball, Stellar and Supernova | តម្លៃចាប់ពី៤,២៨៤ដុល្លារ។ ការកក់ចាប់ផ្តើមនៅទូទាំងប្រទេសនៅថ្ងៃនេះ។

លោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានថ្លែងថា « Meteor 350 គឺជាម៉ូឌែលបែប cruiser ដែលថ្លៃថ្នូរបំផុត ងាយស្រួល និងមានតម្លៃសមរម្យ។ វាគឺជាការរួមបញ្ចូលគ្នាពោរពេញដោយមន្តស្នេហ៍នៃស្ទីលបែបបុរាណ និងសមត្ថភាពនៃយុគ្គសម័យថ្មីនៃ cruiser។ ពួកយើងចង់បង្កើតម៉ូតូ ដែលអាចធានាបាន នូវបទពិសោធន៍ជិះកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នកជិះថ្មីៗ ក៏ដូចជាអ្នកជិះ ដែលមានបទពិសោធន៍រួចមកហើយ»

លោកបន្ដថា អ្វីដែលធ្វើឲ្យ Meteor 350 កាន់តែល្អឥតខ្ចោះនោះ គឺវាមានភាពងាយស្រួលក្នុងការជិះ មានផាសុកភាពក្នុងការអង្គុយនៅពេលបើកបរ និងពិតជារីករាយ សម្រាប់ការជិះចម្ងាយឆ្ងាយ និងជិះក្នុងល្បឿនលឿន ហើយក៏មានភាពអស្ចារ្យពេលជិះនៅក្នុងទីក្រុងផងដែរ។ ការរក្សាលំនឹងរបស់ ម៉ូតូបាននឹងល្អ មិនថា ក្នុងពេលបើកបរ និងពេលចាប់ហ្រ្វាំង ខណៈម៉ូតូស្ថិតក្នុងល្បឿនលឿន បង្កើតបានជាបទពិសោធន៍ ដែលអ្នកមិនធ្លាប់ទទួលបាន។

ឌីហ្សាញ និងអភិវឌ្ឍដោយក្រុមអ្នកឌីហ្សាញ និងវិស្វករ ដែលមានទេពកោសល្យ និងមានមូលដ្ឋាននៅមជ្ឈមណ្ឌលបច្ចេកទេសទំនើបបំផុត របស់ក្រុមហ៊ុន Royal Enfield នៅ Chennai ,Tamil Nadu និង Bruntingthorpe ,UK, Meteor 350 គឺជាម៉ូតូដែលទាក់ទាញ មិនអាចប្រកែកបាន។

គុណភាព នៃការសម្រិតសម្រាំង -មេកានិក, គ្រឿងបំពាក់ និងការសម្អិតសម្អាងចុងក្រោយ ត្រូវបានបង្កើនដល់កម្រិតថ្មីមួយ ដើម្បីផ្តល់ជូននូវម៉ូតូទំនើបលំដាប់ខ្ពស់បំផុត ខណៈពេលដែលនៅតែរក្សានូវធាតុ ដ៏សំខាន់របស់ Royal Enfield។ ជាមួយម៉ាស៊ីនស៊ីឡាំងតែមួយ air-oil cooled 349cc ម៉ូឌែល Meteor បង្កើតកម្លាំង 20.2 bhp និង 27 Nm នៃកម្លាំងបង្វិលជុំ 4000 rpm ជាលទ្ធផលធ្វើឲ្យសម្លេងមិនលឺខ្លាំង ដែលនេះជាលក្ខណៈគ្រឹះនៃ cruiser។

Meteor 350 ត្រូវបានផ្គត់ផ្គង់ដោយឈុត នៃគ្រឿងបន្លាស់ម៉ូតូ Genuine Motorcycle ដែលត្រូវបានឌីហ្សាញ និងអភិវឌ្ឍសម្រាប់វា ហើយអាចបន្ថែមគ្រឿងបន្លាស់ នៅពេលដែលបញ្ជាទិញម៉ូតូ។ ការបន្ថែមទាំងនោះ រួមមាន៖

* គ្រឿងបន្លាស់ដែលមានមុខងារ ដូចជា បង្អែកផ្នែកខាងក្រោយរបស់អ្នកដំណើរ, កញ្ចក់ទប់ខ្យល់ ,ជម្រើសនៃឃ្លុបដាក់ឥវ៉ាន់, ម៉ាស៊ីនដែលខ្លាំង និងសន្ទះការពារ ក៏ដូចជាស្ទីលតុបតែងបែបបុរាណ ដូចជា តុបតែងដោយការស្រោបដែកអ៊ីណុក និងស្រោបដោយថ្នាំខ្មៅនៅលើបំពង់ស៊ីម៉ាំង រួមទាំងការបំពាក់កែប ប្រភេទសាច់ពូកដ៏ស្រស់ស្អាតទៀតផង ដោយការគ្រឿងបន្លាស់ទាំងអស់នេះ សុទ្ធតែមានការធានារយៈពេល៣ឆ្នាំ។

សម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ការជ្រើសរើសឧបករណ៍ក្នុងការជិះម៉ូតូ រួមមានមួកសុវត្ថិភាពពណ៌បន្ថែម ក្រៅពីជម្រើសដែលមានជូន, អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួន ក៏ត្រូវបានបង្កើតឡើងជុំវិញស្ទីលរបស់ Meteor និង cruiser។

Royal Enfield Meteor 350 កំណត់ស្តង់ដាថ្មីមួយ នៅក្នុងម៉ូតូបែប cruiser ។ វាត្រូវបានសាងសង់ឡើងពីមូលដ្ឋាន សម្រាប់អ្នកដែលត្រូវការម៉ូតូពិសេស ជិះក្នុងទីក្រុង ប៉ុន្តែក៏អាចសម្រាប់ការឡើងភ្នំដែលប្រើពេលយូរ និងចង្ងាយឆ្ងាយ ដែលអាចឲ្យពួកគេធ្វើដំណើរទៅមុខបាន ហើយអាចរួចផុតពីសម្ពាធនៃជីវិតប្រចាំថ្ងៃ។ Meteor 350 នឹងមានសម្រាប់ការជិះសាកល្បងដែលចាប់ផ្តើមពីថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះ នឹងចាប់ផ្ដើមទទួលការកក់ផងដែរ នៅគ្រប់ហាងទាំងអស់ក្នុងប្រទេស ដោយ Meteor 350 ដាក់លក់ក្នុងតម្លៃចាប់ពី ៤,២៨៤ ដុល្លារ សម្រាប់ Fireball ៤,៤៧៨ ដុល្លារសម្រាប់ Stellar និង៤,៥៤៣ដុល្លារ សម្រាប់ Supernova editions។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៥ ៦៦៦ ៣៧៣/ ០៩៥ ៦៦៦ ៣៧២/ ០១៧ ៨៦៦ ៦៧១៕