(កំពង់ស្ពឺ)៖ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១នេះតទៅ ភ្នាក់ងារដឹកជញ្ជូនរហ័ស foodpanda នឹង ចាប់ផ្តើម ដាក់ដំណើរ ការ ក្រុមការងារ ផ្តល់សេវាដឹកជញ្ជូនរហ័សរបស់ ខ្លួន នៅក្នុង ខេត្តកំពង់ស្ពឺ មួយទៀតហើយ។

ការពង្រីកចូលមកដល់ខេត្តថ្មីមួយទៀតយ៉ាង ឆាប់រហ័សនេះ គឺដើម្បីអាច ចូលរួម ជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ និង សម្រួល ជីវភាពរស់នៅបងប្អូនក្នុងទីរួមខេត្តកំពុងស្ពឺឱ្យមានសុវត្ថិភាព ជៀសផុតពីការឆ្លងមេរោគ ដោយធ្វើការកុម្ម៉ង់ទិញសម្ភារៈប្រើប្រាស់, ស្បៀង , និង ម្ហូបអាហារសម្បូរបែប ដឹកជូន ដល់ផ្ទះ ដោយមិនចាំបាច់ចេញទៅក្រៅ នាំមានហានិភ័យដល់គ្រួសារ។

foodpanda នៅតែមិនភ្លេចផ្ដល់ជូននូវសេវាកម្ម និងប្រូម៉ូសិនពិសេសជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយលោកអ្នកគ្រាន់តែប្រើកូដ «HELLOKPS» ដើម្បីទទួលបាន៥០% off រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ (សម្រាប់អតិថិជនថ្មីក្នុងខេត្តកំពុងស្ពឺ តែប៉ុណ្ណោះ)។

គួរបញ្ជាក់ ដែរថា ការចូលរួមជួយសង្គម គឺ ជា ផ្នែកមួយនៃ ចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda ។ ក្រៅពី ផ្តល់ជូននូវការងារ ជាច្រើនដល់ ប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនដឹកជញ្ជួនរហ័សមួយនេះ តែងបន្តជួយគាំទ្រសង្គម តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ក្នុងអំឡុងផ្ទុះកូវីដនេះ ក្រុមការងាររបស់ foodpanda បានឧបត្ថម្ភសម្ភារពេទ្យ សម្ភារៈប្រើប្រាស់ការពារមេរោគកូវីដ-១៩ អាល់កុល, ម៉ាស, និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ននេះ ទោះបីប្រទេសយើងបើកដំណើរការឡើងវិញក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយសារស្ថានភាពកូវីដនៅកម្ពុជាមិនទាន់ធូរស្បើយនៅឡើយទេ ដែលទាមទារឱ្យបងប្អូនត្រូវបន្ត ៣កុំ ៣ការពារ និង កុំចេញក្រៅ បើមិនមានការងារចាំបាច់។

ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ foodpanda លើកទឹកចិត្តដល់ប្រជាជនឲ្យនៅផ្ទះដោយធ្វើការកុម្មង់តាម app foodpanda ភ្ញៀវទាំងអស់គ្នា នសងទទួលបាននូវសេវាកម្មរហ័សទាន់ចិត្ត សុវត្ថិភាពបំផុត តាមរយៈការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈនិងដឹកជូន ដល់មុខផ្ទះតែម្តង។

ក្រុមហ៊ុន ដឹក ជញ្ជូន foodpanda កំពុង ពេញ និយម ប្រើប្រាស់ ខ្លាំង នៅ ប្រទេស ជា ច្រើន ក្នុង តំបន់ អាស៉ី ដែល បាន ចូល មក ដល់ កម្ពុជា ក្នុង ឆ្នាំ ២០១៩ និង កំពុង ដំណើរ ការ យ៉ាង សកម្ម នៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម, ប៉ោយប៉ែត, បន្ទាយមានជ័យ, ខេត្តពោធិ៍ សាត់, និងខេត្តកំពង់ស្ពឺ៕

ចុច ដោន ឡូត អេប៖ foodpanda ឬ [http://onelink.to/fpkh]( http://onelink.to/fpkh)

ចុច Subscribe Channel Telegram របស់ foodpanda KH៖ [https://t.me/foodpandakh](https://t.me/foodpandakh) ដើម្បី ទទួល បាន ព័ត៌មានថ្មីៗ និង ប្រូម៉ូសិន ពិសេស ៗ ជាច្រើន