(ភ្នំពេញ)៖ រកឃើញអតិថិជនមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាមមួយរូបទៀតឈ្នះរង្វាន់ម៉ូតូ Zoomer X ពីឆេមពានអាយស៍។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ បាននាំយកម៉ូតូ ZoomerX ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ឈ្មោះ រ៉េត សុខា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក រ៉េត សុខា បានឲ្យដឹងថា នៅថ្ងៃឈ្នះរង្វាន់បន្ទាប់ពី ចប់វេនធ្វើការនៅម៉ោង៤រសៀល ខ្លួន និងប្រពន្ធជាកម្មកររោងចក្រ បានត្រឡប់មកផ្ទះវិញ។ ដោយសារហត់នឿយអស់កម្លាំង និងស្រេកទឹកខ្លួនបានទិញឆេមពានអាយស៍៣កំប៉ុងមកហូប ដោយ១កំប៉ុងជូនម្តាយ និង២កំប៉ុងទៀតហូបពីរនាក់ប្រពន្ធ ពេលនោះស្រាប់តែគាស់មកឃើញរូបម៉ូតូZoomerX នាំគ្នាស្រែកហ៊ោផ្អើលពេញតែម្តង។

ចំណែកអ្នកលក់ឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ខាងលើ ក៏ទទួលបានកាដូរលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសផងដែរ។

អ្នកលក់ឆេមពានអាយស៍ឈ្មោះ ម៉ាង ហ៊ូ ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកលក់ភេសជ្ជៈក្នុងភូមិឃុំខាងលើនេះ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក ញ៉ែម សម្បត្តិ សម្តែងការអបអរដល់អ្នកឈ្នះរង្វាន់។ លោកបានឲ្យដឹងថា នេះជាសំណាងពិតៗ ហើយបើទោះជាកំពុងប្រយ័ត្នប្រយ៉ែង នឹងស្ថានភាពរាលដាលជំងឺកូវីដ ក្នុងព្រឹត្តិការណ៍២០កុម្ភៈក៏ដោយ ក៏ឆេមពាននៅតែផ្តល់សំណាង ដល់អ្នកញ៉ាំជាបន្តបន្ទាប់ ដោយគ្រាន់តែការដឹករង្វាន់មកដល់ផ្ទះ មានការរអាក់រអួលខ្លះៗ តាមវិធានការរបស់អាជ្ញាធរ។

លោកបានថ្លែងអំណរគុណ ដល់អតិថិជនដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ និងជូនពរឱ្យអតិថិជនឆេមពាន មានសំណាងត្រូវរង្វាន់ធំគ្រប់ៗគ្នា។ ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍មានរង្វាន់ជាច្រើន នៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់លុយ១ពាន់ដុល្លារៗ និងរង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕