(កូរ៉េ)៖ ការសម្តែងរបស់ក្រុមចម្រៀងបុរស TXT ដែលគ្រោងធ្វើឡើងនៅថ្ងៃនេះ ត្រូវបានប្រកាសលុបចោលភ្លាមៗ បន្ទាប់ពីរកឃើញក្រុមការងារម្នាក់ មានវិជ្ជមានកូវីដ-១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

banner

យោងតាមរបាយការណ៍ពីផ្លូវការមួយពី Big Hit Music បានឲ្យដឹងថា កម្មវិធី «Offline Comeback Showcase» របស់ក្រុមបុរស TXT ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភានេះ ត្រូវបានប្រកាសលុបចោលតែម្តង ដោយសារតែមានបុគ្គលិកម្នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩។

ទន្ទឹមគ្នានេះ ចំពោះសមាជិកទាំងអស់នៃក្រុមបុរស TXT បានសម្រេចធ្វើតេស្តដោយខ្លួនឯងជាជំហានដំបូង និងបានបញ្ជាក់ថាលទ្ធផល «អវិជ្ជមាន» ចំពោះកូវីដ-១៩។ ប៉ុន្តែសមាជិកក្រុមទាំងអស់នឹងត្រូវអាជ្ញាធរសុខាភិបាល មកពិនិត្យធ្វើតេស្តម្តងទៀត ដើម្បីទទួលបានលទ្ធផលផ្លូវការ៕