(កូរ៉េ)៖ ក្រុមចម្រៀងនារីល្បីឈ្មោះរបស់កូរ៉េខាងត្បូង BLACKPINK បានបំបែកកំណត់ត្រាថ្មីមួយបន្ថែមទៀតហើយ បន្ទាប់ពីថ្មីៗនេះត្រូវបាន «Guinness World Records» បញ្ចូលឈ្មោះក្នុងបញ្ជីកំណត់ត្រាភិពពលោកជាផ្លូវការ ក្នុងនាមជាក្រុមចម្រៀង ដែលមានចំនួន Subscribers ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ YouTube។

banner

ការដាក់បញ្ចូលក្រុមនារីល្បីឈ្មោះមួយនេះ ក្នុងបញ្ជីកំណត់ត្រាភិពពលោកជាផ្លូវការ ពីសំណាក់ស្ថាប័ន «Guinness World Records» បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រក្រុមចម្រៀងមួយនេះ និងអ្នកតាមដានវិស័យ K-POP មានការកោតសរសើរក្រុម BLACKPINK ជាខ្លាំង ជាមួយនឹងសមិទ្ធផលដែលពួកគេទទួលបាន ពោលគឺក្នុងនាមជា ក្រុមចម្រៀងដែលមានចំនួន Subscribers ច្រេីនជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ YouTube ជាមួយនឹងតួរលេខ ៦១.៦ លាន Subscribers។

គួរជម្រាបថា BLACKPINK ត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងនារីដែលឈានមុខគេ និងល្បីល្បាញបំផុតមួយ ប្រចាំប្រទេសកូរ៉េ និងមានអ្នកគាំទ្រនៅទូទាំងពិភពលោក។ ស្ថិតក្រោមផលិតកម្ម YG ក្រុមចម្រៀងមួយនេះបានបង្កើនភាពលេចធ្លោរជាបន្តបន្ទាប់ ជាមួយនឹងស្នាដៃចម្រៀងជាក្រុមដែលធ្លាប់បានបំបែកកំណត់ត្រាជាច្រើនមកហើយ។ ក្រុម BLACKPINK មានសមាជិកនារីចំនួន៤នាក់ដូចជា៖ Jennie, Lisa, Jisoo និង Rosé៕