(ម៉ាឌ្រីដ)៖ បុរសសញ្ជាតិអ៉ីតាលី Carlo Ancelotti កំពុងត្រូវបានអតីតក្លិបចាស់ Real Madrid រកមើលជម្រើសនាំយករូបលោកមកកាន់តំណែងជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Zinedine Zidane ចាកចេញក្នុងពេលថ្មីៗនេះ ខណៈលោក Antonio Conte និងលោក Raul ក៏ស្ថិតជាបុគ្គលលេចធ្លោនៃជម្រើសការងារថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

banner

លោក Ancelotti បច្ចុប្បន្នកំពុងតែដឹកនាំក្រុមអង់គ្លេស Everton ចាប់តាំងពីឆ្នាំ២០១៩ មក ដោយធ្លាប់ដឹកនាំ Real Madrid ដែរពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ឈ្នះពាន UEFA Champions League បានម្តងជាមួយពាន Copa Del Rey នៃរដូវកាល២០១៣-២០១៤ ទៀតដែរ ខណៈលោកជាបុគ្គលទី៣ ដែលកំពុងស្ថិតក្នុងជម្រើសមួយជាមួយលោក Antonio Conte ដែលទើបលាឈប់ពីក្លិប Inter Milan ក្រោយលើកពាន Serie A 2020-2021 រដូវកាលនេះ។

លោក Ancelotti បានក្លាយជាផ្នែកមួយក្នុងជម្រើសរបស់ប្រធានក្លិប លោក Florentino Perez ដែលកំពុងមានការទំនាក់ទំនង គ្រាដែលបច្ចុប្បន្នលោកកំពុងដឹកនាំក្រុម Everton លេងក្នុងពានលីគកំពូលអង់គ្លេស Premier League ជាមួយអតីតខ្សែបម្រើ James Rodriguez អតីតកីឡាកររបស់ Real Madrid ផងដែរ៕