(ភ្នំពេញ)៖ ដោយការយកចិត្តទុកដាក់ដល់កុមារកំព្រា ក្រុមហ៊ុន ភីក ឃែភីថល មេនេចម៉ិន ឯ.ក នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា មែកឈើ ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១។

សម្ភារដែលក្រុមហ៊ុន ភីក ឃែភីថល មេនេចម៉ិន ឯ.ក នាំយកមកមណ្ឌលកុមារកំព្រា មែកឈើ រួមមានគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា កីឡា ម៉ាស អាកុល មួយចំនួន។ល។ ព្រមទាំងពាក្យជូនពរលើកទឹកចិត្តជូនកុមារកំព្រាផងដែរ។

តំណាងក្រុមហ៊ុន បានលើកឡើងថា ថ្ងៃនេះជាទិវាកុមារអន្តរជាតិ សូមឱ្យកុមារនៅទូទាំងពិភពលោករីករាយជាមួយគ្នា «ក្នុងពិភពលោកតែមួយ កុមារដូចគ្នា ស្នាមញញឹមក៏ដូចគ្នា» ក្រុមហ៊ុន ភីក ឃែភីថល សូមជូនពរឱ្យកុមារទាំងអស់ធំឡើងប្រកបដោយសុខភាពល្អ និងរីករាយស្រស់ស្អាតគ្រប់ៗគ្នាក្នុងថ្ងៃទិវាកុមារអន្តរជាតិ។

មណ្ឌលកុមារកំព្រា មែកឈើ ជា NGO UNACAS (Unaccompanied Association) មណ្ឌលកុមារកំព្រាក្រោមការគ្រប់គ្រងរបស់អង្គការមិនមែនរដ្ឋាភិបាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ បានបង្កើតឡើងអស់រយៈពេលជាង ២០ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នមានកុមារចំនួន ៦៤នាក់ ស្នាក់នៅទីនេះ ក្រោមការគ្រប់គ្រងរបស់មណ្ឌលកុមារកំព្រា ប្រកាន់ខ្ជាប់នូវគោលការណ៍ «គ្រប់គ្រាន់ដោយខ្លួនឯង» ដោយយកដីទំនេរធ្វើកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វដើម្បីគ្រប់គ្រងនូវជីវភាពរស់នៅដ៏ប្រសើរបំផុតសម្រាប់កុមារ និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជាមូលដ្ឋានគ្រឹះឱ្យកុមារទទួលបានបទពិសោធន៍ និងជំនាញក្នុងជីវិត។

ក្រុមហ៊ុនភីក ឃែភីថល បានបង្កើតឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា សម្រាប់ជួយដល់ការលើកកម្ពស់ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមតាមរយៈសេវាកម្មហិរញ្ញវត្ថុចម្រុះ។ នាពេលបច្ចុប្បន្ននេះវិស័យវិនិយោគរបស់ ក្រុមហ៊ុនភីក ឃែភីថល រួមមាន៖ អភិវឌ្ឍអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មអ៊ិនធឺរណែត, ប្រព័ន្ធផ្សព្វផ្សាយអំពីវប្បធម៌, គ្រប់គ្រងទេសចរណ៍, គ្រប់គ្រងទ្រព្យសម្បត្តិ និងឧស្សាហកម្មផ្សេងៗ។

ក្រុមហ៊ុនភីក ឃែភីថល ប្រកាន់ខ្ជាប់នូវឫសគល់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ប្រើជាចំណុចចាប់ផ្តើមអភិវឌ្ឍទៅជាគ្រុបវិនិយោគទូលំទូលាយឈានមុខគេក្នុងតំបន់ និងឆ្លុះបញ្ចាំងពីទំនួលខុសត្រូវក្រុមហ៊ុនក្នុងសង្គម ក្រុមហ៊ុន ភីក ឃែភីថល ក៏កំពុងរៀបចំយ៉ាងសកម្ម ដើម្បីបង្កើតមូលនិធិសប្បុរសធម៌មួយដោយសង្ឃឹមថានឹងមានការចូលរួមពីសប្បុរសជនកម្ពុជា ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលកំពុងត្រូវការជំនួយ៕