(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន បុរី សម្បត្តិ មានហេង ៣ បាននាំយកនូវប្រាក់ឧបត្ថម្ភ ដែលបានមកពីធុងមូលនិធិ និងបុគ្គលិក ចំនួន ២០,០០០,០០០លានរៀល ជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីជួយបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីសុខភាព និងស្នាមញញឹមរបស់កុមារកម្ពុជាទាំងអស់។

banner

អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងពីការរួបរួមគ្នាជាមួយសប្បុរសជនទាំងឡាយ បុគ្គលិក និងថវិកាផ្ទាល់របស់ក្រុមហ៊ុន ក្នុងការជួយលើកទឹកចិត្ត និងកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីបន្តដំណើរក្នុងការជួយ ការពារ និងសង្គ្រោះជីវិតកុមារ កម្ពុជា ដែលងាយទទួលរង គ្រោះច្រើនរាប់មិនអស់។

ក្រុមហ៊ុន បុរី សម្បត្តិ មានហេង ៣ បេជ្ញាក្នុងការចូលរួមចំណែកនៃការងារសង្គមមួយនេះ និងជួយឧបត្ថម្ភដល់មន្ទីពេទ្យ គន្ធបុប្ផា សម្រាប់ឆ្នាំក្រោយៗបន្តទៀត។

កុមារ ជាទំពាំងស្នងឬស្សីដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឈន៍ដល់សង្គមជាតិទាំងមូលនាថ្ងៃអនាគត។

រីករាយទិវាកុមារអន្តរជាតិ១ មិថុនា ឆ្នាំ២០២១
#Happy_International_Children’s_Day
#BoreySMH
បុរី សម្បត្តិ មានហេង នាំមកនូវភាពកតញ្ញូ ភាពកតញ្ញូរំលត់នូវនិស្ស័យកម្ម!