(អាល្លឺម៉ង់)៖ បន្ទាប់ពី៣០ឆ្នាំ ក្នុងការបំពេញតួនាទីនៅក្លិបបាល់ទាត់ Bayern Munich, លោក Karl-Heinz Rummenigge នឹងលាលែងចេញពីតំណែងប្រធានក្លិប នៅចុងខែឧសភានេះ ហើយនឹងត្រូវបានជំនួសតំណែង ដោយអតីតប្រធានក្រុមបាល់ទាត់អាល្លឺម៉ង់ លោក Oliver Kahn, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។

banner

សារព័ត៌មាន Bild, Welt និងទស្សនាវដ្តី Kicker បានចេញផ្សាយថា បុរសវ័យ៦៥ឆ្នាំរូបនេះ នឹងលាឈប់ពីការងារ ៦ខែមុនការគ្រោងទុក។

លោក បានចូលរួមគ្រប់គ្រងក្លិប នៅឆ្នាំ១៩៩១ ក្នុងតួនាទីជាអនុប្រធានក្លិប ហើយក្រោយមកបានក្លាយជាប្រធានក្លិប ក្នុងឆ្នាំ២០០២, ដែលក្រោមការដឹកនាំរបស់លោក គឺជារយៈពេលជោគជ័យមិនគួរឱ្យជឿ។

ក្នុងអំឡុងពេលដែលលោក Rummenigge ដឹកនាំ, Bayern បានឈ្នះពានរង្វាន់លីគ Bundesliga ចំនួន១៩លើក និងលើកពានរង្វាន់ Champions League ក្នុងឆ្នាំ២០០១,២០០៣ និងឆ្នាំ២០២០។

អតីតខ្សែប្រយុទ្ធរូបនេះ បានបង្ហាញខ្លួន៩៥លើក ឲ្យ West Germany, លោក Rummenigge បានលេងឲ្យក្លិប Bayern ចាប់ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៨៤។

លោកជាផ្នែកមួយនៃក្រុម ដែលបានឈ្នះពានរង្វាន់ European Cup ចំនួន២លើក និងត្រូវបានគេបោះឆ្នោតឲ្យជាប់ជាម្ចាស់ពានរង្វាន់ Ballon d'Or ក្នុងឆ្នាំ១៩៨០ និងឆ្នាំ១៩៨១៕